ព្រះត្រៃបិដក ភាគ ១៥
ខាងក្រោម និងទិសបន្ទាប់បាន តែមិនឃើញរូបទិព្វ មានសភាពគួរស្រឡាញ់ ប្រកបដោយកាម គួរត្រេកត្រអាល ដំណើរនោះ ព្រោះហេតុអ្វី ម្នាលមហាលិ ដំណើរនុ៎ះ យ៉ាងនេះគឺ កាលបើសមាធិ ដែលភិក្ខុនោះ បានបំពេញមួយចំណែក ក្នុងទិសខាងលើ ទិសខាងក្រោម និងទិសបន្ទាប់ ដើម្បីឮសំឡេងទិព្វ មានសភាពគួរស្រឡាញ់ ប្រកបដោយកាម គួរត្រេកត្រអាល (តែប៉ុណ្ណោះ) បានជាសមាធិនោះ មិនប្រព្រឹត្តទៅ ដើម្បីឃើញរូបទិព្វ មានសភាពគួរស្រឡាញ់ ប្រកបដោយកាម គួរត្រេកត្រអាលបាន។
[៥០] ម្នាលមហាលិ ភិក្ខុក្នុងសាសនានេះ ចំរើនសមាធិទាំងពីរចំណែក ក្នុងទិសបូព៌ គឺដើម្បីឃើញរូបទិព្វ មានសភាពគួរស្រឡាញ់ ប្រកបដោយកាម គួរត្រេកត្រអាលផង ដើម្បីឮសំឡេងទិព្វ មានសភាពគួរស្រឡាញ់ ប្រកបដោយកាម គួរត្រេកត្រអាលផង កាលបើសមាធិ ដែលភិក្ខុនោះ បានចំរើនទាំងពីរចំណែក ក្នុងទិសបូព៌ គឺដើម្បីឃើញរូបទិព្វផង។បេ។ ដើម្បីឮសំឡេងទិព្វផង។បេ។ ភិក្ខុនោះ រមែងឃើញរូបទិព្វ មានសភាពគួរស្រឡាញ់ ប្រកបដោយកាម គួរត្រេកត្រអាលផង រមែងឮសំឡេងទិព្វ មានសភាពគួរស្រឡាញ់ ប្រកបដោយកាម គួរត្រេកត្រអាលផង ក្នុងទិសបូព៌ ដំណើរនោះ ព្រោះហេតុអ្វី
ID: 636811801242742261
ទៅកាន់ទំព័រ៖