ព្រះត្រៃបិដក ភាគ ១៥

សមណគោតម​ ​នឹង​ចំរើន​ឡើង​ ​ដោយហេតុ​ណា​ ​ហេតុនេះ​ ​បាន​ជា​ថា​ ​លោក​កូដ​ទន្តៈ​ ​មិន​គួរ​នឹង​ចូល​ទៅ​រក​ព្រះសមណគោតម​ទេ​ ​គួរតែ​ព្រះសមណគោតម​ទេតើ​ ​ទើប​គួរ​ចូល​មករ​ក​លោក​កូដ​ទន្តៈ​វិញ​ ​ដ្បិត​លោក​កូដ​ទន្តៈ​ ​មានកំណើត​បរិសុទ្ធ​ទាំងពីរ​ចំណែក​ ​គឺ​ខាង​មាតា​ ​និង​ខាង​បិតា​ ​ប្រសូត​ចាក​គភ៌​ដ៏​បរិសុទ្ធ​ ​តាំង​អំពី​តំណ​ ​នៃ​ជីដូនជីតា​ជា​គំរប់៧មក​ ​មិន​មាន​អ្នកណា​ ​រិះគន់​ ​តិះដៀល​បាន​ ​ដោយ​ពោល​ដល់​ជាតិ​កំណើត​ឡើយ​ ​លោក​កូដ​ទន្តៈ​ ​មានកំណើត​បរិសុទ្ធ​ទាំងពីរ​ចំណែក​ ​គឺ​ខាង​មាតា​ ​និង​ខាង​បិតា​ ​ប្រសូត​ចាក​គភ៌​បរិសុទ្ធ​ ​តាំង​អំពី​តំណ​នៃ​ជីដូនជីតា​ជា​គំរប់៧មក​ ​មិន​មាន​អ្នកណា​រិះគន់​ ​តិះដៀល​បាន​ ​ដោយ​ពោល​ដល់​ជាតិ​កំណើត​ឡើយ​ ​ដោយហេតុ​ណា​ ​ហេតុនេះ​ ​បាន​ជា​ថា​ ​លោក​កូដ​ទន្តៈ​ ​មិន​គួរ​នឹង​ចូល​ទៅ​ជួប​ ​នឹង​ព្រះសមណគោតម​ទេ​ ​គួរតែ​ព្រះសមណគោតម​ទេតើ​ ​ចូល​មករ​ក​លោក​កូដ​ទន្តៈ​វិញ​ ​ដ្បិតថា​លោក​កូដ​ទន្តៈ​ ​ជា​អ្នក​ស្តុកស្តម្ភ​ ​មានទ្រព្យ​ច្រើន​ ​មាន​របស់​ប្រើប្រាស់​ច្រើន​ ​មានសម្បត្តិ​ច្រើន​ ​មាន​មាសប្រាក់​ច្រើន
ថយ | ទំព័រទី ៧ | បន្ទាប់
ID: 636811775838149202
ទៅកាន់ទំព័រ៖