ព្រះត្រៃបិដក ភាគ ១៥

ជា​ផ្លូវ​ដ៏​ប្រសើរ​នេះឯង​ ​គឺ​សេចក្តី​ឃើញត្រូវ១​ ​ត្រិះរិះ​ត្រូវ១​ ​វាចា​ត្រូវ១​ ​ការងារ​ត្រូវ១​ ​ចិញ្ចឹមជីវិត​ត្រូវ១​ ​ព្យាយាម​ត្រូវ១​ ​រលឹក​ត្រូវ១​ ​តម្កល់ចិត្ត​ត្រូវ១​ ​ម្នាល​មហា​លិ​ ​នេះឯង​ឈ្មោះថា​ ​មគ្គ​ ​នេះឯង​ឈ្មោះថា​ ​បដិបទា​ ​សម្រាប់​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​ធម៌​ទាំងឡាយ​នុ៎ះ​។​
 [​៥៧​]​ ​ម្នាល​មហា​លិ​ ​សម័យមួយ​ ​តថាគត​នៅ​ក្នុង​ឃោសិ​តា​រាម​ ​ទៀប​នគរ​កោ​សម្ពី​។​ ​គ្រានោះ​ ​មាន​បព្វជិត​ពីរ​រូប​ ​គឺ​មណ្ឌិយ​បរិ​ព្វា​ជ​ក១​ ​ជា​លិយ​ ​ជា​អន្តេវាសិក​នៃ​ទារុ​បត្តិ​ក​បរិ​ព្វា​ជ​ក​(​១​)​១​ ​ចូល​មករ​កត​ថា​គត​ ​លុះ​ចូល​មកដល់​ហើយ​ ​ក៏​ពោល​ពាក្យ​រាក់ទាក់​ ​សំណេះសំណាល​ជាមួយនឹង​តថាគត​ ​លុះ​បញ្ចប់​ពាក្យ​ដែល​គួរ​រីករាយ​ ​និង​ពាក្យ​ដែល​គួរ​រលឹក​ ​ល្មម​ឲ្យ​កើត​សេចក្តី​ស្និទ្ធស្នាល​ហើយ​ ​ក៏​ឈរ​នៅក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​បព្វជិត​ទាំង២រូប​នោះ​ ​ឈរ​នៅក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​បាន​និយាយ​នឹង​តថាគត​ដូច្នេះ​ថា​ ​អាវុសោ​គោតម​ ​ជីវៈ​នោះ​ ​ក៏​គឺ​សរីរៈ​នោះ​ឬ​ ​ៗ​ជីវៈ​ដោយខ្លួន​ ​សរីរៈ​ដោយខ្លួន​ទេ​។​ ​តថាគត​ប្រាប់​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​បើ​ដូច្នោះ​ ​ចូរ​អ្នក​ទាំងឡាយ​ចាំ​ស្តាប់​ចុះ​ ​ចូរ​ធ្វើ​ទុក​ក្នុងចិត្ត​ដោយ​ប្រពៃ​ចុះ​ ​តថាគត​នឹង​សំដែង​។​ ​ម្នាល​អាវុសោ​ ​ព្រះ​តថាគត​កើតឡើង​ក្នុង​លោក​នេះ​ ​ជា​អរហំ​ ​
​(​១​)​ ​អដ្ឋកថា​ ​ថា​ ​ឧបជ្ឈាយ៍​របស់​ជា​លិ​យៈ​នោះ​ ​តែង​ត្រាច់​ទៅ​បិណ្ឌបាត​ដោយ​បាត្រ​ឈើ​ ​បាន​ជា​ហៅថា​ ​ទារុ​បត្តិ​កៈ​។​
ថយ | ទំព័រទី ៧០ | បន្ទាប់
ID: 636811802837193459
ទៅកាន់ទំព័រ៖