ព្រះត្រៃបិដក ភាគ ១៥
សម្មាសម្ពុទ្ធ។បេ។ (បណ្ឌិតគប្បីសំដែងឲ្យពិស្តារដូចក្នុងសាមញ្ញផលសូត្រផងចុះ)។បេ។ ម្នាលអាវុសោ ភិក្ខុជាអ្នកបរិបូណ៌ដោយសីល យ៉ាងនេះ។បេ។ បានដល់នូវបឋមជ្ឈាន។ ម្នាលអាវុសោ ភិក្ខុណាដឹងយ៉ាងនេះ ឃើញយ៉ាងនេះ ការដឹង និងការឃើញនុ៎ះ របស់ភិក្ខុនោះ តើគួរនឹងពោលថា ជីវៈនោះ ក៏គឺសរីរៈនោះ ឬថាជីវៈដោយខ្លួន សរីរៈដោយខ្លួនទេ។ បរិព្វាជកទាំងពីររូប ប្រាប់តថាគតថា អាវុសោ ភិក្ខុណាដឹងយ៉ាងនេះ ឃើញយ៉ាងនេះ ការដឹង និងការឃើញនុ៎ះ របស់ភិក្ខុនោះ មិនគួរពោលថា ជីវៈនោះ ក៏គឺសរីរៈនោះ ឬថាជីវៈដោយខ្លួន សរីរៈដោយខ្លួនទេ។ លុះបរិព្វាជកទាំងពីររូប ពោលដូច្នោះហើយ តថាគតប្រាប់ថា ម្នាលអាវុសោ ចំណែកខាងតថាគត ដឹងហេតុនេះយ៉ាងនេះ ឃើញហេតុនេះយ៉ាងនេះដែរ បានជាតថាគត មិនបានពោលថា ជីវៈនោះ ក៏គឺសរីរៈនោះ ឬថាជីវៈដោយខ្លួន សរីរៈដោយខ្លួនទេ។ ភិក្ខុបានដល់នូវទុតិយជ្ឈាន។ នូវតតិយជ្ឈាន។ នូវចតុត្ថជ្ឈាន។ ម្នាលអាវុសោ បើភិក្ខុណាដឹងយ៉ាងនេះ ឃើញយ៉ាងនេះ ការដឹង និងការឃើញនុ៎ះ របស់ភិក្ខុនោះ តើគួរនឹងពោលថា
ID: 636811803138060667
ទៅកាន់ទំព័រ៖