ព្រះត្រៃបិដក ភាគ ១៥
ជីវៈនោះ គឺសរីរៈនោះ ឬថាជីវៈដោយខ្លួន សរីរៈដោយខ្លួនទេ។ បរិព្វាជកទាំងពីររូបពោលថា អាវុសោ ភិក្ខុណាដឹងយ៉ាងនេះ ឃើញយ៉ាងនេះ ការដឹង និងការឃើញនុ៎ះ របស់ភិក្ខុនោះ មិនគួរនឹងពោលថា ជីវៈនោះ គឺសរីរៈនោះ ឬថាជីវៈដោយខ្លួន សរីរៈដោយខ្លួនទេ។ លុះបរិព្វាជកទាំងពីររូប ពោលដូច្នោះហើយ តថាគតប្រាប់ថា ម្នាលអាវុសោ ចំណែកខាងតថាគត ក៏ដឹងយ៉ាងនេះ ឃើញយ៉ាងនេះដែរ បានជាតថាគត មិនបានពោលថា ជីវៈនោះ ក៏គឺសរីរៈនោះ ឬថាជីវៈដោយខ្លួន សរីរៈដោយខ្លួនទេ។ ភិក្ខុតម្រង់ ផ្ចង់បង្អោនចិត្ត ទៅដើម្បីញាណទស្សនៈ។ ម្នាលអាវុសោ ភិក្ខុណា។បេ។ ដឹងច្បាស់ថា កិច្ចដទៃក្រៅពីនេះទៀត មិនមានទេ។ ម្នាលអាវុសោ ភិក្ខុណាដឹងយ៉ាងនេះ ឃើញយ៉ាងនេះ ការដឹង និងការឃើញនុ៎ះ របស់ភិក្ខុនោះ តើគួរនឹងពោលថា ជីវៈនោះ ក៏គឺសរីរៈនោះ ឬថាជីវៈដោយខ្លួន សរីរៈដោយខ្លួនទេ។ បរិព្វាជកទាំងពីររូបពោលថា អាវុសោ ភិក្ខុណាដឹងយ៉ាងនេះ ឃើញយ៉ាងនេះ ការដឹង និងការឃើញនុ៎ះ របស់ភិក្ខុនោះ មិនគួរនឹងពោលថា ជីវៈនោះ គឺសរីរៈនោះ ឬថាជីវៈដោយខ្លួន សរីរៈដោយខ្លួនទេ។ (លុះបរិព្វាជកទាំងពីររូប ពោលដូច្នោះហើយ) តថាគតប្រាប់ថា
ID: 636811803366483732
ទៅកាន់ទំព័រ៖