ព្រះត្រៃបិដក ភាគ ១៥
សម្មាសម្ពុទ្ធ។បេ។ (បណ្ឌិតគប្បីសំដែងឲ្យពិស្តារដូចក្នុងសាមញ្ញផលសូត្រផងចុះ)។បេ។ ម្នាលអាវុសោ ភិក្ខុជាអ្នកបរិបូណ៌ដោយសីល យ៉ាងនេះ។
[៥៩] ។បេ។ ភិក្ខុបានដល់នូវបឋមជ្ឈាន។ ម្នាលអាវុសោ ភិក្ខុណាដឹងយ៉ាងនេះ ឃើញយ៉ាងនេះ ការដឹង និងការឃើញនុ៎ះ របស់ភិក្ខុនោះ គួរពោលថា ជីវៈនោះ ក៏គឺសរីរៈនោះ ឬថាជីវៈដោយខ្លួន សរីរៈដោយខ្លួនទេ។ បរិព្វាជកទាំងពីរពោលថា អាវុសោ ភិក្ខុណាដឹងយ៉ាងនេះ ឃើញយ៉ាងនេះ ការដឹង និងការឃើញនុ៎ះ របស់ភិក្ខុនោះ មិនគួរនឹងពោលទេ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលអាវុសោ ចំណែកខាងតថាគត ដឹងនូវហេតុនោះយ៉ាងនេះ ឃើញយ៉ាងនេះដែរ បានជាតថាគត មិនពោលថា ជីវៈនោះ ក៏គឺសរីរៈនោះ ឬថាជីវៈដោយខ្លួន សរីរៈដោយខ្លួនទេ។
[៦០] ភិក្ខុបានដល់នូវទុតិយជ្ឈាន។ នូវតតិយជ្ឈាន។ នូវចតុត្ថជ្ឈាន។ ម្នាលអាវុសោ បើភិក្ខុណាដឹងយ៉ាងនេះ ឃើញយ៉ាងនេះ
ID: 636811804302187252
ទៅកាន់ទំព័រ៖