ព្រះត្រៃបិដក ភាគ ១៥

មហា​សីហនាទ​សូត្រ​ ​ទី៨​


 [​៦២​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​គង់នៅ​ក្នុង​ព្រៃ​ ​ឈ្មោះ​ក​ណ្ណ​ក​ថ​លៈ​ ​ជាទី​ឲ្យ​អភ័យ​ដល់​ម្រឹគ​ ​ទៀប​ក្រុង​ឧជុ​ញ្ញា​។​ ​គ្រានោះ​ ​អ​ចេ​លៈ​ ​(​បរិ​ព្វា​ជ​ក​អាក្រាត​)​ ​ឈ្មោះ​កស្សប​ ​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ពោល​ពាក្យ​រាក់ទាក់​ ​សំណេះសំណាល​ជាមួយនឹង​ព្រះមានព្រះភាគ​ ​លុះ​បញ្ចប់​ពាក្យ​ដែល​គួរ​រីករាយ​ ​និង​ពាក្យ​ដែល​គួរ​រលឹក​ហើយ​ ​ក៏​ឈរ​នៅក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​អ​ចេ​លក​ស្សប​ ​ឈរ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​បាន​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ខ្ញុំ​បានឮ​ពាក្យ​ដូច្នេះ​ថា​ ​ព្រះសមណគោតម​ ​រមែង​តិះដៀល​តបៈ​ទាំងពួង​ ​រមែង​ចំអក​មើលងាយ​តែមួយ​យ៉ាង​ ​នូវ​អ្នក​កាន់​តបៈ​ទាំងអស់គ្នា​ ​ដែល​មាន​អាជីវៈ​សៅហ្មង​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ពួក​សមណព្រាហ្មណ៍​ណា​ ​បាន​ពោល​យ៉ាងនេះ​ថា​ ​ព្រះសមណគោតម​ ​រមែង​តិះដៀល​តបៈ​ទាំងពួង​ ​រមែង​ចំអក​មើលងាយ​តែមួយ​យ៉ាង​ ​នូវ​អ្នក​កាន់​តបៈ​ទាំងអស់គ្នា​ ​ដែល​មាន​អាជីវៈ​សៅហ្មង​ ​
ថយ | ទំព័រទី ៧៨ | បន្ទាប់
ID: 636811805197988488
ទៅកាន់ទំព័រ៖