ព្រះត្រៃបិដក ភាគ ១៥
ទុគ្គតិ វិនិបាត នរក។ ម្នាលកស្សប តថាគត មានចក្ខុទិព្វដ៏បរិសុទ្ធ កន្លងវិស័យរបស់មនុស្ស តថាគតមើលឃើញបុគ្គលអ្នកកាន់តបៈ ពួកខ្លះក្នុងលោកនេះ ជាអ្នកចិញ្ចឹមជីវិតសៅហ្មង ដែលរំលាងខន្ធ ខាងមុខអំពីសេចក្តីស្លាប់ ទៅកាន់លោក គឺមនុស្ស សុគតិ និងឋានសួគ៌។ ម្នាលកស្សប តថាគត មានចក្ខុទិព្វ កន្លងវិស័យរបស់មនុស្ស មើលឃើញបុគ្គលអ្នកកាន់តបៈ ពួកខ្លះក្នុងលោកនេះ ដែលនៅដោយមានសេចក្តីទុក្ខតិច លុះរំលាងខន្ធ ខាងមុខអំពីសេចក្តីស្លាប់ ទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក។ ម្នាលកស្សប តថាគត មានចក្ខុទិព្វ កន្លងវិស័យរបស់មនុស្ស មើលឃើញបុគ្គលអ្នកកាន់តបៈ ពួកខ្លះក្នុងលោកនេះ ដែលនៅដោយមានសេចក្តីទុក្ខតិច លុះរំលាងខន្ធ អំពីសេចក្តីស្លាប់ ទៅកាន់លោក គឺមនុស្ស សុគតិ និងស្ថានសួគ៌។ ម្នាលកស្សប តថាគត ដឹងជាក់នូវដំណើរមកផង ដំណើរទៅផង ដំណើរឃ្លាតចេញផង ដំណើរកើតផង របស់ពួកអ្នកកាន់តបៈទាំងនេះ តាមពិតយ៉ាងនេះឯង តថាគតឯង នឹងតិះដៀលតបៈទាំងពួង នឹងចំអកមើលងាយតែមួយយ៉ាង នូវអ្នកកាន់តបៈទាំងអស់គ្នា ដែលមានអាជីវៈសៅហ្មង ដូចម្តេចបាន (តថាគត តិះដៀលតែកម្ម ដែលគួរតិះដៀល សរសើរកម្ម ដែលគួរសរសើទេតើ)។
ID: 636811805645594090
ទៅកាន់ទំព័រ៖