ព្រះត្រៃបិដក ភាគ ១៥

 [​៦៣​]​ ​ម្នាល​កស្សប​ ​មាន​សមណព្រាហ្មណ៍​ពួក​មួយ​ ​ជា​បណ្ឌិត​ ​មាន​ប្រាជ្ញាល្អិត​ ​ដឹង​ច្បាស់​នូវ​វាទៈ​របស់​អ្នកដទៃ​ ​អាច​ទម្លាយ​នូវ​ទិដ្ឋិ​របស់​បុគ្គល​ដទៃ​ ​ដោយ​កម្លាំង​ប្រាជ្ញា​របស់​ខ្លួន​ ​ដូចជា​ខ្មាន់ធ្នូ​ ​អ្នក​បាញ់​នូវ​សរសៃសក់​បាន​។​ ​សមណព្រាហ្មណ៍​ទាំងនោះ​ ​ត្រូវគ្នា​នឹង​តថាគត​ ​ក្នុង​ស្ថាន​ខ្លះ​ក៏​មាន​ ​មិន​ត្រូវគ្នា​ក្នុង​ស្ថាន​ខ្លះ​ក៏​មាន​។​ ​សមណព្រាហ្មណ៍​ទាំងនោះ​ ​ពោល​នូវ​អ្វីខ្លះ​(​១​)​ថា​ល្អ​ ​យើង​ក៏​ពោល​ថា​ល្អ​ដែរ​ក៏​មាន​។​ ​សមណព្រាហ្មណ៍​ទាំងនោះ​ ​ពោល​នូវ​អ្វីខ្លះ​(​២​)​ ​ថា​មិនល្អ​ ​យើង​ក៏​ពោល​ថា​មិនល្អ​ដែរ​ក៏​មាន​។​ ​សមណព្រាហ្មណ៍​ទាំងនោះ​ ​ពោល​នូវ​អ្វីខ្លះ​(​៣​)​ ​ថា​ល្អ​ ​តែ​យើង​ពោល​ថា​មិនល្អ​ក៏​មាន​។​ ​សមណព្រាហ្មណ៍​ទាំងនោះ​ ​ពោល​នូវ​អ្វីខ្លះ​(​៤​)​ ​ថា​មិនល្អ​ ​តែ​យើង​ពោល​ថា​ល្អ​ក៏​មាន​។​ ​យើង​ពោល​នូវ​អ្វីខ្លះ​ ​ថា​ល្អ​ ​ពួក​សមណព្រាហ្មណ៍​ដទៃ​ ​ក៏​ពោល​ថា​ល្អ​ដែរ​ក៏​មាន​។​ ​យើង​ពោល​នូវ​អ្វីខ្លះ​ ​ថា​មិនល្អ​ ​ពួក​សមណព្រាហ្មណ៍​ដទៃ​ ​ពោល​ថា​មិនល្អ​ដែរ​ក៏​មាន​។​ ​យើង​ពោល​នូវ​អ្វីខ្លះ​ ​ថា​ល្អ​ ​តែ​ពួក​សមណព្រាហ្មណ៍​ដទៃ​ ​ពោល​ថា​មិនល្អ​ក៏​មាន​។​ ​យើង​ពោល​នូវ​អ្វីខ្លះ​ ​ថា​មិនល្អ​ ​តែ​ពួក​សមណព្រាហ្មណ៍​ដទៃ​ ​ពោល​ថា​
​(​១​)​ ​អដ្ឋកថា​ ​ថា​ ​សំដៅយក​បញ្ចពិធ​សីល​ ​។​ ​(​២​)​ ​សំដៅយក​បញ្ច​វេរា​ ​។​ ​(​៣​)​ ​សង្រួម​ក្នុង​ទ្វារ​ទាំង៥​ ​។​ ​(​៤​)​ ​អដ្ឋកថា​ ​ថា​ ​មិន​សង្រួម​ក្នុង​ទ្វារ​ទាំង៥​ ​។​
ថយ | ទំព័រទី ៨១ | បន្ទាប់
ID: 636811806137152205
ទៅកាន់ទំព័រ៖