ព្រះត្រៃបិដក ភាគ ១៥

មិន​ឲ្យ​សេសសល់​ ​ហើយ​ប្រព្រឹត្ត​កាន់​បាន​ ​ឬក៏​ពួក​គ​ណា​ចារ្យ​ដ៏​ចំរើន​ឯទៀត​ទេ​។​ ​ម្នាល​កស្សប​ ​ពួក​វិញ្ញូ​ជន​ក្នុង​លោក​នេះ​ ​កាលបើ​សួររក​លទ្ធិ​ ​ដេញដោល​រកហេតុ​ ​សួរ​ស្ទាក់​រក​លទ្ធិ​ ​និង​ហេតុ​ ​ក៏​ច្រើនតែ​សរសើរ​ពួក​តថាគត​ក្នុង​ធម៌​ទាំងនោះ​ ​ដោយ​ប្រការ​ដូច្នេះ​ឯង​។​
 [​៦៥​]​ ​ម្នាល​កស្សប​ ​មួយ​យ៉ាង​ទៀត​ ​ពួក​វិញ្ញូ​ជន​ ​កាលបើ​មិន​សួររក​លទ្ធិ​ ​មិន​ដេញដោល​រកហេតុ​ ​មិន​សួរ​ស្ទាក់​រក​លទ្ធិ​ ​និង​ហេតុ​ ​មិន​ប្រៀបធៀប​គ្រូ​នឹង​គ្រូ​ ​ឬ​ពួក​នឹង​ពួក​ថា​ ​ធម៌​ទាំងឡាយ​ ​ដែល​ជាកុសល​ ​រាប់ថាជា​កុសល​ ​មិន​មានទោស​ ​រាប់​ថា​មិន​មានទោស​ ​គួរ​សេព​ ​រាប់​ថា​គួរ​សេព​ ​ប្រសើរ​ ​រាប់​ថា​ប្រសើរ​ ​ជា​ចំ​ណែ​កស​ ​រាប់ថាជា​ចំ​ណែ​កស​ ​របស់​ពួក​ជន​ដ៏​ចំរើន​ទាំងនេះ​ ​តើន​រណា​ ​សមាទាន​ធម៌​ទាំងនេះ​ ​មិន​ឲ្យ​សេសសល់​ ​ហើយ​ប្រព្រឹត្ត​កាន់​បាន​ ​សមណគោតម​ ​ឬក៏​ពួក​គ​ណា​ចារ្យ​ដ៏​ចំរើន​ឯទៀត​។​ ​ម្នាល​កស្សប​ ​សេចក្តី​នេះ​ ​ជា​ឋានៈ​មាន​ប្រាកដ​ ​ពួក​វិញ្ញូ​ជន​ ​កាលបើ​សួររក​លទ្ធិ​ ​ដេញដោល​រកហេតុ​ ​សួរ​ស្ទាក់​រក​លទ្ធិ​ ​និង​ហេតុ​ ​ក៏​មុខ​ជា​និយាយ​យ៉ាងនេះ​ថា​ ​ធម៌​ទាំងឡាយ​ ​ដែល​ជាកុសល​ ​រាប់ថាជា​កុសល​ ​មិន​មានទោស​ ​រាប់​ថា​មិន​មានទោស​ ​គួរ​សេព​ ​រាប់​ថា​
ថយ | ទំព័រទី ៨៣ | បន្ទាប់
ID: 636811806672882848
ទៅកាន់ទំព័រ៖