ព្រះត្រៃបិដក ភាគ ១៥
អកុសល រាប់ថាជាអកុសល មានទោស រាប់ថាមានទោស មិនគួរសេព រាប់ថាមិនគួរសេព មិនប្រសើរ រាប់ថាមិនប្រសើរ ជាចំណែកខ្មៅ រាប់ថាជាចំណែកខ្មៅ របស់ជនដ៏ចំរើនទាំងនេះ ពួកសាវ័ករបស់ព្រះសមណគោតម លះបង់ធម៌ទាំងនេះ មិនសេសសល់ ហើយប្រព្រឹត្តកាន់បាន ឬក៏ពួកសាវ័ករបស់គណាចារ្យដ៏ចំរើនឯទៀត។ ម្នាលកស្សប ពួកវិញ្ញូជន ក្នុងលោកនេះ កាលបើសួររកលទ្ធិ ដេញដោលរកហេតុ សួរស្ទាក់រកលទ្ធិ និងហេតុ ក៏ច្រើនតែសរសើរពួកតថាគតក្នុងធម៌នោះ ដោយប្រការដូច្នេះឯង។
[៦៧] ម្នាលកស្សប មួយយ៉ាងទៀត ពួកវិញ្ញូជន កាលបើមិនសួររកលទ្ធិ មិនដេញដោលរកហេតុ មិនសួរស្ទាក់រកលទ្ធិ និងហេតុ មិនប្រៀបធៀបគ្រូនឹងគ្រូ ឬពួកនឹងពួកថា ធម៌ទាំងឡាយ ដែលជាកុសល រាប់ថាជាកុសល មិនមានទោស រាប់ថាមិនមានទោស គួរសេព រាប់ថាគួរសេព ប្រសើរ រាប់ថាប្រសើរ ជាចំណែកស រាប់ថាជាចំណែកស របស់ជនដ៏ចំរើនទាំងនេះ នរណា សមាទានធម៌ទាំងនេះ មិនសេសសល់ ហើយប្រព្រឹត្តកាន់បាន ពួកសាវ័ករបស់ព្រះគោតម ឬក៏ពួកសាវ័ករបស់គណាចារ្យដ៏ចំរើនឯទៀត។ ម្នាលកស្សប សេចក្តីនេះ ជាឋានៈមានប្រាកដ ពួកវិញ្ញូជន
ID: 636811807236825103
ទៅកាន់ទំព័រ៖