ព្រះត្រៃបិដក ភាគ ១៥

ដោយ​ប្រយោជន៍​ ​និយាយ​ត្រូវ​តាម​ធម៌​ ​និយាយ​ត្រូវ​តាម​វិន័យ​។​ ​នេះឯង​ជាម​គ្គ​ ​ប្រកបដោយ​អង្គ៨ដ៏​ប្រសើរ​ ​គឺ​សេចក្តី​ឃើញត្រូវ១​ ​សេចក្តី​ត្រិះរិះ​ត្រូវ១​ ​វាចា​ត្រូវ១​ ​ការងារ​ត្រូវ១​ ​ចិញ្ចឹមជីវិត​ត្រូវ១​ ​ព្យាយាម​ត្រូវ១​ ​សេចក្តី​រលឹក​ត្រូវ១​ ​ដម្កល់​ចិត្ត​ត្រូវ១​។​ ​ម្នាល​កស្សប​ ​នេះឯង​ ​ជា​លោកុត្តរ​មគ្គ​ ​នេះឯង​ ​បុព្វភាគ​ប្ប​ដិ​បទា​ ​ដែល​បុគ្គល​ប្រតិបត្តិ​ឲ្យ​សមគួរ​ហើយ​ ​គង់​ដឹង​ច្បាស់​នូវ​សាមញ្ញ​ផល​ ​គង់​នឹង​ឃើញ​ដោយខ្លួនឯង​ថា​ ​ព្រះសមណគោតម​ ​និយាយ​ត្រូវ​តាមកាល​ ​និយាយពិត​ ​និយាយ​ប្រកបដោយ​ប្រយោជន៍​ ​និយាយ​ត្រូវ​តាម​ធម៌​ ​និយាយ​ត្រូវ​តាម​វិន័យ​។​
 ​[​៦៨​]​ ​កាលបើ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​យ៉ាងនេះ​ហើយ​ ​អ​ចេ​លក​ស្សប​ ​បាន​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ថា​ ​អាវុសោ​គោតម​ ​ការ​ផ្តើម​នូវ​តបៈ​ទាំងនេះ​ ​ដែល​រាប់ថាជា​កិច្ចការ​របស់​សមណៈ​ផង​ ​រាប់ថាជា​កិច្ចការ​របស់​ព្រាហ្មណ៍​ផង​ ​របស់​ពួក​សមណព្រាហ្មណ៍​ទាំងនេះ​ ​(​មាន​ច្រើនប្រការ​)​ ​គឺជា​បុគ្គល​គ្មាន​សំពត់​ ​(​អាក្រាត​)​ ​លះបង់​មារយាទ​ល្អ​ ​ស៊ី​លិទ្ធ​ដៃ​ ​ឬ​ជម្រះ​ឧច្ចារៈ​ដោយ​ម្រាមដៃ​ ​គេ​អញ្ជើញ​ថា​ ​ចូល​មក​ ​ក៏​មិន​មក​ ​គេ​ឃាត់​ថា​ ​ឈប់​ ​ក៏​មិនឈប់​ ​មិន​ត្រេកអរ​នឹង​ភត្ត​ដែលគេ​នាំមក​មុន​ ​មិន​ត្រេកអរ​នឹង​ចង្ហាន់​ ​ដែលគេ​នាំមក​ចំពោះខ្លួន​ ​មិន​ត្រេកអរ​នឹង​កិច្ច​និមន្តន៍​ ​
ថយ | ទំព័រទី ៨៧ | បន្ទាប់
ID: 636811807733153492
ទៅកាន់ទំព័រ៖