ព្រះត្រៃបិដក ភាគ ១៥
អចេលកៈនោះ មិនទទួលភត្តអំពីមាត់ឆ្នាំង មិនទទួលភត្តអំពីមាត់កញ្ជើ មិនទទួលភត្តដែលគេនាំមក ត្រង់ចន្លោះធរណីទ្វារ មិនទទួលភត្តដែលគេនាំមកត្រង់ចន្លោះកំណាត់ឈើ មិនទទួលភត្តដែលគេនាំមកត្រង់ចន្លោះអង្រែ មិនទទួលភត្តរបស់មនុស្សពីរនាក់ កំពុងបរិភោគ មិនទទួលភត្តរបស់ស្រីមានគភ៌ មិនទទួលភត្តរបស់ស្រីដែលកំពុងបំបៅកូន មិនទទួលភត្តរបស់ស្រីដែលនៅក្នុងចន្លោះបុរស មិនទទួលភត្តក្នុងទីដែលពួកគ្នាឯងណែនាំ មិនទទួលភត្តក្នុងទីដែលមានឆ្កែចាំ មិនទទួលភត្តក្នុងទីដែលមានរុយរោម មិនស៊ីត្រី មិនស៊ីសាច់ មិនផឹកសុរា មិនផឹកមេរ័យ មិនផឹកទឹកត្រាំថ្នាំ។ អចេលកៈនោះ ទទួលភត្តចំពោះតែក្នុងផ្ទះមួយ ញុំាងអត្តភាពឲ្យប្រព្រឹត្តទៅដោយដុំបាយមួយពំនូតខ្លះ ទទួលភត្តចំពោះតែក្នុងផ្ទះពីរ ញុំាងអត្តភាពឲ្យប្រព្រឹត្តទៅ ដោយដុំបាយពីរពំនូតខ្លះ ទទួលភត្តចំពោះតែក្នុងផ្ទះ៧ ញុំាងអត្តភាពឲ្យប្រព្រឹត្តទៅ ចំពោះតែក្នុងដុំបាយ៧ពំនូតខ្លះ ញុំាងអត្តភាពឲ្យប្រព្រឹត្តទៅ ដោយភត្តក្នុងភាជន៍១ខ្លះ ញុំាងអត្តភាពឲ្យប្រព្រឹត្តទៅ ដោយភត្តក្នុងភាជន៍២ខ្លះ ញុំាងអត្តភាពឲ្យប្រព្រឹត្តទៅ ដោយភត្តក្នុងភាជន៍៧ខ្លះ ស៊ីអាហាររំលង១ថ្ងៃខ្លះ ស៊ីអាហាររំលង២ថ្ងៃខ្លះ ស៊ីអាហាររំលង៧ថ្ងៃខ្លះ។ អចេលកៈ ប្រកបដោយសេចក្តីព្យាយាម ក្នុងការផ្លាស់ប្តូរនូវការបរិភោគភត្តរំលងកន្លះខែ មានសភាពយ៉ាងនេះ ដូច្នេះឯង។ អាវុសោ គោតម
ID: 636811807955026182
ទៅកាន់ទំព័រ៖