ព្រះត្រៃបិដក ភាគ ១៥
រស់នៅបានយូរឆ្នាំមកហើយ មានអាយុ ក៏ជ្រុលចូលមកក្នុងបច្ឆិមវ័យហើយ ឯព្រះសមណគោតម ជាមនុស្សក្មេងផង ទើបនឹងបួសថ្មីផង មួយទៀត លោកកូដទន្តៈ ព្រះបាទមាគធសេនិយពិម្ពិសារ តែងធ្វើសក្ការៈ គោរព រាប់អាន បូជា កោតក្រែង ទាំងបោក្ខរសាតិព្រាហ្មណ៍ ក៏តែងធ្វើសក្ការៈ គោរព រាប់អាន បូជា កោតក្រែងលោកកូដទន្តៈដែរ មួយវិញទៀត លោកកូដទន្តៈ នៅគ្រប់គ្រងខានុមត្តគ្រាម ដែលជាស្រុកកុះករ ដោយមនុស្ស សត្វ សម្បូណ៌ដោយស្មៅ ឧស និងទឹក បរិបូណ៌ដោយធញ្ញាហារ ជាស្រុកព្រះរាជទ្រព្យ ដែលព្រះបាទមាគធសេនិយពិម្ពិសារ ទ្រង់ប្រទាន ជាព្រះរាជអំណោយដ៏ប្រសើរ លោកកូដទន្តៈ នៅគ្រប់គ្រងខានុមត្តគ្រាម ដែលជាស្រុកកុះករ ដោយមនុស្ស សត្វ សម្បូណ៌ដោយស្មៅ ឧស និងទឹក បរិបូណ៌ដោយធញ្ញាហារ ជាស្រុកព្រះរាជទ្រព្យ ដែលព្រះបាទមាគធសេនិយពិម្ពិសារប្រទាន ជាព្រះរាជអំណោយដ៏ប្រសើរ ដោយហេតុណា ហេតុនេះ បានជាថា លោកកូដទន្តៈ មិនគួរចូលទៅរកព្រះសមណគោតមឡើយ គួរតែព្រះសមណគោតមទេតើ ចូលមករកលោកកូដទន្តៈវិញ។
ID: 636811776444143863
ទៅកាន់ទំព័រ៖