ព្រះត្រៃបិដក ភាគ ១៥
សំពត់កម្ពល ដែលត្បាញដោយសក់មនុស្សខ្លះ ទ្រទ្រង់សំពត់កម្ពលដែលត្បាញដោយរោមកន្ទុយសត្វខ្លះ ទ្រទ្រង់សំពត់ដែលត្បាញដោយស្លាបមៀមខ្លះ ទុកសក់
(*) និងពុកមាត់ ប្រព្រឹត្តកាន់វត្ត ក្នុងការព្យាយាមទុកសក់ និងពុកមាត់ខ្លះ ឈរសម្រឹងហាមឃាត់នូវអាសនៈខ្លះ អង្គុយច្រហោង ប្រព្រឹត្តកាន់វត្តក្នុងការព្យាយាមច្រហោងខ្លះ ផ្អែកលើបន្លា សម្រេចការដេកលើបន្លាខ្លះ សម្រេចការដេកលើផែនក្តារខ្លះ សម្រេចការដេកផ្ទាល់ផែនដីខ្លះ ដេកផ្អៀងតែម្ខាង មានសរីរៈប្រឡាក់ដោយធូលីខ្លះ នៅកណ្តាលវាល អង្គុយលើអាសនៈតាមតែបានខ្លះ បរិភោគតែលាមក ប្រព្រឹត្តកាន់វត្តក្នុងការព្យាយាម បរិភោគតែលាមកខ្លះ តមទឹកត្រជាក់ ប្រព្រឹត្តកាន់វត្ត តមទឹកត្រជាក់ខ្លះ ប្រព្រឹត្តកាន់វត្ត ចុះត្រាំទឹក១ថ្ងៃ៣ដង គឺព្រឹក ថ្ងៃត្រង់ ល្ងាចខ្លះ។
[៦៩] ម្នាលកស្សប បើអចេលកៈ ជាអ្នកលះបង់មារយាទល្អ បរិភោគលិទ្ធដៃ។បេ។ ប្រព្រឹត្តកាន់វត្ត ក្នុងការព្យាយាមផ្លាស់ប្តូរនូវការបរិភោគភត្តរំលងកន្លះខែ មានសភាពយ៉ាងនេះ ដូច្នេះឯង។
(*) ក្នុងសៀវភៅភាគ២៥ ទំព័រ៩៤ ត្រង់លេខយោង ឲ្យកែថា ”ទុកសក់” ។
ID: 636811808689848211
ទៅកាន់ទំព័រ៖