ព្រះត្រៃបិដក ភាគ ១៥
ចំណែកខាងសីលសម្បទា ចិត្តសម្បទា និងបញ្ញាសម្បទានេះ ក៏អចេលកៈនោះ មិនបានចំរើន មិនបានធ្វើឲ្យជាក់ច្បាស់ឡើយ។ អចេលកៈនោះ ឈ្មោះថា ឆ្ងាយចាកសាមញ្ញគុណផង ឆ្ងាយចាកព្រហ្មញ្ញគុណផង ដោយពិត។ ម្នាលកស្សប ភិក្ខុចំរើនមេត្តាចិត្ត មិនមានពៀរ មិនមានព្យាបាទ ដឹងច្បាស់ ធ្វើឲ្យជាក់ច្បាស់ ដោយខ្លួនឯង ក្នុងអត្តភាពនេះ ហើយបានដល់នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ មិនមានអាសវៈ ព្រោះអស់ទៅនៃអាសវៈទាំងឡាយ។ ម្នាលកស្សប ភិក្ខុនេះ តថាគតហៅថា សមណៈក៏បាន ថាព្រាហ្មណ៍ក៏បាន។ ម្នាលកស្សប បើអចេលកៈ មានបន្លែស្រស់ជាអាហារ មានអង្ករស្រងែជាអាហារ។បេ។ មានមើមឈើ ផ្លែឈើព្រៃជាអាហារ បរិភោគតែផ្លែឈើ ដែលជ្រុះស្រាប់ចំអែតអាត្មា។ ខាងឯសីលសម្បទា ចិត្តសម្បទា និងបញ្ញាសម្បទានេះ ក៏អចេលកៈនោះ មិនដែលបានចំរើន មិនដែលបានធ្វើឲ្យជាក់ច្បាស់ឡើយ។ អចេលកៈនោះ ឈ្មោះថា ឆ្ងាយចាកសាមញ្ញគុណផង ឆ្ងាយចាកព្រហ្មញ្ញគុណផង ដោយពិត។ ម្នាលកស្សប ភិក្ខុចំរើនមេត្តាចិត្ត មិនមានពៀរ មិនមានព្យាបាទ ដឹងច្បាស់ ធ្វើឲ្យជាក់ច្បាស់ ដោយខ្លួនឯង ក្នុងអត្តភាពនេះ ហើយបានដល់នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ មិនមានអាសវៈ ព្រោះអស់ទៅនៃអាសវៈទាំងឡាយ។ ម្នាលកស្សប ភិក្ខុនេះ តថាគតហៅថា សមណៈក៏បាន
ID: 636811808916051149
ទៅកាន់ទំព័រ៖