ព្រះត្រៃបិដក ភាគ ១៥

ថា​ព្រាហ្មណ៍​ក៏បាន​។​ ​ម្នាល​កស្សប​ ​បើ​អចេលកៈ​នោះ​ ​ទ្រទ្រង់​សំពត់​សម្បក​ធ្មៃ​ខ្លះ​ ​ទ្រទ្រង់​សំពត់​ដែលគេ​ត្បាញ​លាយ​គ្នា​ខ្លះ​។​បេ​។​ ​ប្រព្រឹត្ត​កាន់​វត្ត​ ​ចុះត្រាំ​ទឹក១ថ្ងៃ៣ដង​ ​គឺ​ព្រឹក​ ​ថ្ងៃត្រង់​ ​ល្ងាច​ខ្លះ​។​ ​ចំណែកខាង​សីលសម្បទា​ ​ចិត្ត​សម្បទា​ ​និង​បញ្ញាសម្បទា​នេះ​ ​ក៏​អចេលកៈ​នោះ​ ​មិនបាន​ចំរើន​ ​មិនបាន​ធ្វើឲ្យ​ជាក់ច្បាស់​ឡើយ​។​ ​អចេលកៈ​នោះ​ ​ឈ្មោះថា​ ​ឆ្ងាយ​ចាក​សាមញ្ញគុណ​ផង​ ​ឆ្ងាយ​ចាក​ព្រហ្មញ្ញ​គុណ​ផង​ ​ដោយពិត​។​ ​ម្នាល​កស្សប​ ​កាលណាបើ​ភិក្ខុ​ចំរើន​មេត្តាចិត្ត​ ​មិន​មាន​ពៀរ​ ​មិន​មាន​ព្យាបាទ​ ​ដឹង​ច្បាស់​ ​ធ្វើឲ្យ​ជាក់ច្បាស់​ ​ដោយខ្លួនឯង​ ​ក្នុង​អត្តភាព​នេះ​ ​ហើយ​បាន​ដល់​នូវ​ចេ​តោ​វិមុត្តិ​ ​និង​បញ្ញា​វិមុត្តិ​ ​មិន​មាន​អាសវៈ​ ​ព្រោះ​អស់​ទៅ​នៃ​អាសវៈ​ទាំងឡាយ​។​ ​ម្នាល​កស្សប​ ​ភិក្ខុ​នេះ​ ​តថាគត​ហៅថា​ ​សមណៈ​ក៏បាន​ ​ថា​ព្រាហ្មណ៍​ក៏បាន​។​
 [​៧០​]​ ​កាលបើ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​យ៉ាងនេះ​ហើយ​ ​អ​ចេ​លក​ស្សប​ ​បាន​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​សាមញ្ញគុណ​ ​កម្រ​ធ្វើ​បាន​ណាស់​ ​ព្រហ្មញ្ញ​គុណ​ ​កម្រ​ធ្វើ​បាន​ណាស់​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​កស្សប​ ​សំដី​ដែល​ថា​ ​សាមញ្ញគុណ​ ​កម្រ​ធ្វើ​បាន​ ​ព្រហ្មញ្ញ​គុណ​ ​កម្រ​ធ្វើ​បាន​នេះ​ ​ជា​សំដី​ប្រក្រតី​ក្នុង​លោក​ទេ​។​ ​ម្នាល​កស្សប​ ​បើ​អចេលកៈ​ ​លះបង់​នូវ​
ថយ | ទំព័រទី ៩២ | បន្ទាប់
ID: 636811809213208146
ទៅកាន់ទំព័រ៖