ព្រះត្រៃបិដក ភាគ ១៥

ម្នាល​កស្សប​ ​បើ​អចេលកៈ​ ​លះបង់​នូវ​មារយាទ​ល្អ​ ​បរិភោគ​លិទ្ធ​ដៃ​។​បេ​។​ ​ប្រព្រឹត្ត​កាន់​វត្ត​ ​បរិភោគ​ភត្ត​ផ្លាស់​ប្តូរ​ ​រំលង​កន្លះ​ខែ​ ​មាន​សភាព​យ៉ាងនេះ​ ​ដូច្នេះ​។​ ​ម្នាល​កស្សប​ ​សមណៈ​ ​ឬ​ព្រាហ្មណ៍​ដែល​ថា​ ​បុគ្គល​ដឹង​បាន​ដោយ​កម្រ​ ​ក៏​រឹតតែ​ដឹង​បាន​ដោយ​កម្រ​ក្រៃពេក​ ​ព្រោះតែ​អចេលក​វត្ត​បន្តិច​នេះ​ ​និង​ការ​ផ្តើម​តបៈ​ប៉ុណ្ណេះ​ឯង​ ​តែ​ពាក្យ​ដែល​ពោល​ថា​ ​សមណៈ​ ​បុគ្គល​ដឹង​បាន​ដោយ​កម្រ​ ​ព្រាហ្មណ៍​ ​ក៏​បុគ្គល​ដឹង​បាន​ដោយ​កម្រ​នុ៎ះ​ ​មិន​គួរ​ទេ​ ​ព្រោះ​គហបតី​ ​និង​បុត្រ​នៃ​គហបតី​ ​ដោយហោចទៅ​ ​សូម្បីតែ​កុម្ភ​ទាសី​ ​ក៏អាច​ដឹង​នូវ​បុគ្គល​នេះ​ថា​ ​នេះ​ជា​អចេលកៈ​ ​អ្នក​លះបង់​មារយាទ​ល្អ​ ​បរិភោគ​លិទ្ធ​ដៃ​។​បេ​។​ ​ប្រព្រឹត្ត​កាន់​វត្ត​ ​បរិភោគ​ភត្ត​ផ្លាស់​ប្តូរ​ ​រំលង​កន្លះ​ខែ​ ​មាន​សភាព​យ៉ាងនេះ​ ​ដូច្នេះ​។​ ​ម្នាល​កស្សប​ ​កាលណាបើ​ ​វៀរចាក​អចេលក​វត្ត​បន្តិច​នេះ​ ​និង​វៀរចាក​ការ​ផ្តើម​តបៈ​ប៉ុណ្ណេះ​ចេញ​ហើយ​ ​សមណៈ​ ​ឬ​ព្រាហ្មណ៍​ដែល​ថា​ ​គេ​ដឹង​បាន​ដោយ​ក្រ​ ​ក៏​រឹតតែ​ដឹង​បាន​ដោយ​ក្រ​ក្រៃពេក​ ​ព្រោះហេតុនោះ​ ​ក៏​គួរ​នឹង​ពោល​ថា​ ​សមណៈ​ ​គេ​ដឹង​បាន​ដោយ​ក្រ​ដូច្នេះ​ដែរ​។​ ​ម្នាល​កស្សប​ ​កាលណាបើ​ភិក្ខុ​ចំរើន​មេត្តាចិត្ត​ ​
ថយ | ទំព័រទី ៩៧ | បន្ទាប់
ID: 636811810464949741
ទៅកាន់ទំព័រ៖