ព្រះត្រៃបិដក ភាគ ១៥

បាន​ដោយ​ក្រ​ ​ព្រាហ្មណ៍​ ​គេ​ដឹង​បាន​ដោយ​ក្រ​ ​នុ៎ះ​ក៏​គួរ​ដែរ​។​ ​ម្នាល​កស្សប​ ​កាលណាបើ​ភិក្ខុ​ចំរើន​មេត្តាចិត្ត​ ​មិន​មាន​ពៀរ​ ​មិន​មាន​ព្យាបាទ​ ​ដឹង​ច្បាស់​ ​ធ្វើឲ្យ​ជាក់ច្បាស់​ ​ដោយខ្លួនឯង​ ​ក្នុង​អត្តភាព​នេះ​ ​ហើយ​បាន​ដល់​នូវ​ចេ​តោ​វិមុត្តិ​ ​និង​បញ្ញា​វិមុត្តិ​ ​មិន​មាន​អាសវៈ​ ​ព្រោះ​អស់​ទៅ​នៃ​អាសវៈ​ទាំងឡាយ​។​ ​ម្នាល​កស្សប​ ​ភិក្ខុ​នេះ​ ​តថាគត​ហៅថា​ ​សមណៈ​ក៏បាន​ ​ថា​ព្រាហ្មណ៍​ក៏បាន​។​ ​ម្នាល​កស្សប​ ​បើ​បុគ្គល​ ​ទ្រទ្រង់​សំពត់​សម្បក​ធ្មៃ​ខ្លះ​ ​ទ្រទ្រង់​សំពត់​ដែលគេ​ត្បាញ​លាយ​គ្នា​ខ្លះ​។​បេ​។​ ​ប្រព្រឹត្ត​កាន់​វត្ត​ ​ចុះត្រាំ​ទឹក១ថ្ងៃ៣ដង​ ​គឺ​ព្រឹក​ ​ថ្ងៃត្រង់​ ​ល្ងាច​ខ្លះ​។​ ​ម្នាល​កស្សប​ ​សមណៈ​ ​ឬ​ព្រាហ្មណ៍​ដែល​ថា​ ​គេ​ដឹង​បាន​ដោយ​ក្រ​ ​ក៏​រឹតតែ​ដឹង​បាន​ដោយ​ក្រ​ក្រៃពេក​ ​ព្រោះតែ​អចេលកៈ​វត្ត​បន្តិច​នេះ​ ​និង​ការ​ផ្តើម​តបៈ​ប៉ុណ្ណេះ​ ​ពាក្យ​ដែល​ពោល​ថា​ ​សមណៈ​ ​គេ​ដឹង​បាន​ដោយ​ក្រ​ ​ព្រាហ្មណ៍​ ​គេ​ដឹង​បាន​ដោយ​ក្រ​នុ៎ះ​ ​មិន​គួរ​ទេ​ ​ទោះបី​គហបតី​ ​ឬបុត្រ​នៃ​គហបតី​ ​ដោយហោចទៅ​ ​សូម្បីតែ​កុម្ភ​ទាសី​ ​ក៏អាច​ដឹង​បុគ្គល​នេះ​បាន​ថា​ ​បុគ្គល​នេះ​ ​ទ្រទ្រង់​សំពត់​សម្បក​ធ្មៃ​ខ្លះ​ ​ទ្រទ្រង់​សំពត់​ដែលគេ​ត្បាញ​លាយ​គ្នា​ខ្លះ​។​បេ​។​ ​ប្រព្រឹត្ត​កាន់​វត្ត​ ​ចុះត្រាំ​ទឹក១ថ្ងៃ៣ដង​ ​គឺ​ព្រឹក​ ​ថ្ងៃត្រង់​ ​ល្ងាច​ខ្លះ​។​ ​ម្នាល​កស្សប​ ​កាលណាបើ​ ​វៀរចាក​
ថយ | ទំព័រទី ៩៩ | បន្ទាប់
ID: 636811810928726268
ទៅកាន់ទំព័រ៖