ព្រះត្រៃបិដក ភាគ ១៥
            
        
        
            
            
                
                សុត្តន្តបិដក ទីឃនិកាយ
ទុតិយភាគ
សីលក្ខន្ធវគ្គ
កូដទន្តសូត្រ ទី៥
 [១] ខ្ញុំបានស្តាប់មកហើយយ៉ាងនេះ។ សម័យនោះឯង ព្រះមានព្រះភាគ ទ្រង់ពុទ្ធដំណើរទៅកាន់ចារិកក្នុងមគធជនបទ ព្រមដោយភិក្ខុសង្ឃច្រើន ប្រមាណ ៥០០រូប ទ្រង់ពុទ្ធដំណើរទៅកាន់ស្រុកព្រាហ្មណ៍ ឈ្មោះខានុមត្តៈ របស់មគធជនបទ។ ឮថា ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងឱទ្យាន ឈ្មោះអម្ពលដ្ឋិកា ទៀបខានុមត្តគ្រាមនោះ។ ក៏ក្នុងសម័យនោះ កូដទន្តព្រាហ្មណ៍ អ្នកគ្រប់គ្រងខានុមត្តគ្រាម ដែលជាស្រុកកុះករដោយមនុស្ស សត្វ បរិបូណ៌ដោយស្មៅ ឧស និងទឹក បរិបូណ៌ដោយធញ្ញាហារ ជាស្រុកព្រះរាជទ្រព្យ ដែលព្រះរាជាមាគធសេនិយពិម្ពិសារ ទ្រង់ព្រះរាជទាន ជាព្រះរាជអំណោយដ៏ប្រសើរ គឺទ្រង់ប្រទានដោយដាច់ខាត។
            
 
            
         
        
            
                ID: 636811774087509071 
                
            
            
                ទៅកាន់ទំព័រ៖