ព្រះត្រៃបិដក ភាគ ១៥

បាណាតិបាត​ ​វៀរចាក​បាណាតិបាត​ ​មាន​អាជ្ញា​ដាក់ចុះ​ហើយ​ ​មាន​សាស្ត្រា​ដាក់ចុះ​ហើយ​ ​មាន​សេចក្តី​អៀនខ្មាស​ ​ដល់ហើយ​នូវ​សេចក្តី​អាណិត​ ​មាន​សេចក្តី​អនុគ្រោះ​ដោយ​ប្រយោជន៍​ ​ដល់​សត្វ​ទាំងពួង​ ​នេះ​ជា​សីលសម្បទា​ ​នៃ​ភិក្ខុ​នោះ​ឯង​។​បេ​។​ ​ភិក្ខុ​នោះ​ ​ប្រកបដោយ​សីលក្ខន្ធ​ដ៏​ប្រសើរ​នេះ​ ​រមែង​ទទួល​នូវ​សេចក្តី​សុខ​ ​មិន​មានទោស​តាំងនៅ​ខាងក្នុង​ ​ម្នាល​កស្សប​ ​យ៉ាងនេះ​ហៅថា​ ​ភិក្ខុ​បរិបូណ៌​ដោយ​សីល​ ​ម្នាល​កស្សប​ ​នេះឯង​ឈ្មោះថា​ ​សីលសម្បទា​។​បេ​។​ ​បាន​ដល់​នូវ​បឋមជ្ឈាន​ ​នេះ​ជា​ចិត្ត​សម្បទា​នៃ​ភិក្ខុ​នោះ​ឯង​ ​ម្នាល​កស្សប​ ​នេះឯង​ឈ្មោះថា​ ​ចិត្ត​សម្បទា​ ​។​បេ​។​ ​ភិក្ខុ​ផ្ចង់​តម្រង់​បង្អោន​ចិត្ត​ ​ដើម្បី​ញាណទស្សនៈ​ ​នេះឯង​ជា​បញ្ញាសម្បទា​របស់​ភិក្ខុ​នោះ​។​បេ​។​ ​ដឹង​ច្បាស់​ថា​ ​កិច្ច​ដទៃ​ក្រៅអំពី​នេះ​ ​មិន​មាន​ឡើយ​ ​នេះឯង​ជា​បញ្ញាសម្បទា​របស់​ភិក្ខុ​នោះ​ ​ម្នាល​កស្សប​ ​នេះឯង​ ​ឈ្មោះថា​ ​បញ្ញាសម្បទា​ ​។​ ​ម្នាល​កស្សប​ ​សីលសម្បទា​ ​ចិត្ត​សម្បទា​ ​និង​បញ្ញាសម្បទា​ឯទៀត​ ​ដ៏​លើសលុប​ថ្លៃថ្លា​ ​ជាង​សីលសម្បទា​ ​ចិត្ត​សម្បទា​ ​បញ្ញាសម្បទា​នេះ​គ្មាន​ទេ​។​
ថយ | ទំព័រទី ១០១ | បន្ទាប់
ID: 636811811416834186
ទៅកាន់ទំព័រ៖