ព្រះត្រៃបិដក ភាគ ១៥

ទ្រង់​លះបង់​នូវ​មាសប្រាក់​មាន​ប្រមាណ​ច្រើន​ ​ដែល​ឋិតនៅ​ក្នុង​ផែនដី​ ​និង​ឋិតនៅ​ក្នុង​វេហាស៍​ ​គឺ​ក្នុង​ប្រាសាទ​ជាន់លើ​ ​ចេញទៅ​ទ្រង់ព្រះ​ផ្នួស​ ​នែ​គ្នាយើង​ ​ឮ​ថា​ព្រះសមណគោតម​ ​ព្រះអង្គ​នៅ​ក​ម្ល៉ោះ​នៅឡើយ​ ​មាន​ព្រះកេសា​ខ្មៅស្រស់​ ​ប្រកបដោយ​វ័យ​ដ៏​ចំរើន​ ​ឋិតនៅ​ក្នុង​បឋមវ័យ​ ​ចេញ​ចាក​គេហដ្ឋាន​ ​ទៅ​បួស​ក្នុង​ភេទ​ជា​បុគ្គល​មិន​មានប្រយោជន៍​ ​ដោយ​ការងារ​ក្នុង​ផ្ទះ​ ​នែ​គ្នាយើង​ ​ឮថា​ ​ព្រះសមណគោតម​ ​កាល​ព្រះ​វរមាតា​បិតា​ ​មិន​ពេញព្រះហឫទ័យ​ ​(​នឹង​ការ​ទ្រង់ព្រះ​ផ្នួស​)​ ​កំពុង​មាន​ព្រះ​ភក្ត្រ​ជោក​ដោយ​ទឹកព្រះនេត្រ​ ​ទ្រង់ព្រះ​កន្សែង​សោយសោក​ ​ព្រះអង្គ​ ​ទ្រង់​ដាក់​ព្រះកេសា​ ​និង​ព្រះ​មស្សុ​ ​ទ្រង់ព្រះ​កាសាវពស្ត្រ​ ​ចេញ​ចាក​គេហដ្ឋាន​ ​ទៅ​ទ្រង់ព្រះ​ផ្នួស​ ​ក្នុង​ភេទ​ជា​បុគ្គល​មិន​មានប្រយោជន៍​ ​ដោយ​ការងារ​ក្នុង​ផ្ទះ​ ​នែ​គ្នាយើង​ ​ឮថា​ ​ព្រះសមណគោតម​ ​មាន​ព្រះ​រូបល្អ​ ​គួរឲ្យ​រមិលមើល​ ​គួរ​ជាទី​ជ្រះថ្លា​ ​ប្រកបដោយ​ព្រះ​វណ្ណៈ​ដ៏​ល្អ​ក្រៃលែង​ ​មាន​ព្រះ​វណ្ណៈ​ស្រដៀងនឹង​ព្រហ្ម​ ​មាន​ព្រះ​សរីរៈ​ស្រដៀងនឹង​ព្រហ្ម​ ​មាន​ព្រះ​សព៌ាង្គរាង​កាយ​ ​គួរឲ្យ​ចង់​មើល​មិនលែង​ ​នែ​គ្នាយើង​ ​ឮថា​ ​ព្រះសមណគោតម​ ​ទ្រង់​មាន​សីល​ ​មាន​សីល​ដ៏​ប្រសើរ​ ​មាន​សីល​ជាកុសល​ ​ប្រកបដោយ​សីល​ជាកុសល​ ​នែ​គ្នាយើង​ ​ឮថា​ ​ព្រះសមណគោតម​ ​មាន​ព្រះ​វាចា​ដ៏​ពីរោះ​ ​មាន​ព្រះពុទ្ធដីកា​
ថយ | ទំព័រទី ១១ | បន្ទាប់
ID: 636811776960433393
ទៅកាន់ទំព័រ៖