ព្រះត្រៃបិដក ភាគ ១៥
លឹមៗ លុះឃើញហើយ ក៏បញ្ឈប់បរិសទ្យរបស់ខ្លួនថា ម្នាលគ្នាយើង ចូរនិយាយសំឡេងតិចៗ ម្នាលគ្នាយើង កុំនិយាយសំឡេងឮខ្លាំងឡើយ (ដ្បិត) ព្រះសមណគោតម អង្គនេះ ស្តេចមក ឯព្រះសមណគោតមមានអាយុនោះឯង លោកពេញព្រះទ័យនឹងសំឡេងតិច តែងពោលសរសើរសំឡេងតិច ធ្វើដូចម្តេចឲ្យលោកជ្រាបថា បរិសទ្យនិយាយសំឡេងតិច ហើយសំគាល់ថាគួរនឹងចូលមកបាន។ កាលបោដ្ឋបាទបរិព្វាជក និយាយឃាត់យ៉ាងនេះហើយ បរិព្វាជកទាំងនោះ ក៏នាំគ្នាស្ងៀម។
[៧៩] លំដាប់នោះឯង ព្រះមានព្រះភាគ ទ្រង់ពុទ្ធដំណើរចូលសំដៅទៅរកកន្លែងដែលបោដ្ឋបាទបរិព្វាជកនៅ។ បោដ្ឋបាទបរិព្វាជក ក៏បានក្រាបបង្គំទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ ស្តេចមក បពិត្រព្រះអង្គដ៏ចំរើន ដំណើរដែលព្រះមានព្រះភាគស្តេចមកល្អហើយ បពិត្រព្រះអង្គដ៏ចំរើន យូរណាស់ហើយតើ ព្រះមានព្រះភាគ បានធ្វើបរិយាយនេះ ដើម្បីមកក្នុងទីនេះ បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ និមន្តគង់អាសនៈ ដែលរៀបចំស្រាប់នេះ។ ព្រះមានព្រះភាគ ក៏ទ្រង់គង់លើអាសនៈ ដែលគេរៀបចំស្រាប់ហើយ។ ឯបោដ្ឋបាទបរិព្វាជក ក៏កាន់យកអាសនៈទាបមួយ
ID: 636811814270827425
ទៅកាន់ទំព័រ៖