ព្រះត្រៃបិដក ភាគ ១៥

សត្វ​ក៏​មាន​សញ្ញា​ក្នុង​សម័យ​នោះ​ ​សញ្ញា​រលត់​ទៅ​ក្នុង​សម័យ​ណា​ ​សត្វ​ក៏​មិន​មាន​សញ្ញា​ក្នុង​សម័យ​នោះ​ ​សមណព្រាហ្មណ៍​ពួក​មួយ​ក្នុង​លោក​នេះ​ ​បាន​បញ្ញត្ត​អភិ​សញ្ញានិរោធ​ ​ដោយ​ប្រការ​យ៉ាងនេះ​ ​តែ​សមណព្រាហ្មណ៍​ដទៃ​ ​ក្រៅអំពី​នោះ​ ​ពោល​យ៉ាងនេះ​ថា​ ​អ្នក​ទាំងឡាយ​ដ៏​ចំរើន​ ​ដំណើរ​នុ៎ះ​ ​មិនមែន​ជា​យ៉ាងនេះ​ទេ​ ​នែអ្នក​ទាំងឡាយ​ដ៏​ចំរើន​ ​ព្រោះថា​ ​សញ្ញា​ជា​ខ្លួន​របស់​បុរស​ ​ឯ​ខ្លួន​នោះ​ ​មាននៅ​ខ្លះ​ ​ប្រាស​ទៅ​ខ្លះ​ ​ខ្លួន​មាននៅ​ក្នុង​សម័យ​ណា​ ​សត្វ​ក៏​មាន​សញ្ញា​ក្នុង​សម័យ​នោះ​ ​ខ្លួន​ប្រាស​ទៅ​ក្នុង​សម័យ​ណា​ ​សត្វ​ក៏​មិន​មាន​សញ្ញា​ក្នុង​សម័យ​នោះ​ ​សមណព្រាហ្មណ៍​ពួក​មួយ​ ​ក្នុង​លោក​នេះ​ ​បាន​បញ្ញត្ត​អភិ​សញ្ញានិរោធ​ ​ដោយ​ប្រការ​យ៉ាងនេះ​ ​សមណព្រាហ្មណ៍​ដទៃ​ ​ក្រៅអំពី​នោះ​ ​ពោល​យ៉ាងនេះ​ថា​ ​អ្នក​ទាំងឡាយ​ដ៏​ចំរើន​ ​ដំណើរ​នុ៎ះ​ ​មិនមែន​យ៉ាងនេះ​ទេ​ ​អ្នក​ទាំងឡាយ​ដ៏​ចំរើន​ ​ព្រោះថា​ ​សមណព្រាហ្មណ៍​ ​មាន​ឫទ្ធិ​ច្រើន​ ​មាន​អានុភាព​ច្រើន​ក៏​មាន​ ​សមណព្រាហ្មណ៍​ទាំងនោះ​ឯង​ ​ទាញ​ចូល​ខ្លះ​ ​ដកចេញ​ខ្លះ​ ​នូវ​សញ្ញា​របស់​បុរស​នេះ​ ​ទាញ​សញ្ញា​ចូលក្នុង​សម័យ​ណា​ ​សត្វ​ក៏​មាន​សញ្ញា​ក្នុង​សម័យ​នោះ​ ​ដក​សញ្ញា​ចេញ​ក្នុង​សម័យ​ណា​ ​សត្វ​ក៏​មិន​មាន​សញ្ញា​ក្នុង​សម័យ​នោះ​ ​សមណព្រាហ្មណ៍​ពួក​មួយ​ ​ក្នុង​លោក​នេះ​ ​បញ្ញត្ត​អភិ​សញ្ញានិរោធ​ ​ដោយ​ប្រការ​យ៉ាងនេះ​ ​សមណព្រាហ្មណ៍​ដទៃ​ ​ក្រៅអំពី​នោះ​ ​ពោល​យ៉ាងនេះ​ថា​ ​អ្នក​ទាំងឡាយ​ដ៏​ចំរើន​ ​
ថយ | ទំព័រទី ១១៣ | បន្ទាប់
ID: 636811814914174222
ទៅកាន់ទំព័រ៖