ព្រះត្រៃបិដក ភាគ ១៥
ទទួលនូវសេចក្តីសុខ ដោយនាមកាយ ព្រះអរិយៈទាំងឡាយ តែងសរសើរបុគ្គល អ្នកបានតតិយជ្ឈាននោះ ថាជាអ្នកប្រកបដោយឧបេក្ខា មានស្មារតី មានប្រក្រតីនៅជាសុខ ក៏បានដល់នូវតតិយជ្ឈាននោះ ហើយសម្រេចសម្រាន្តនៅ ដោយឥរិយាបថទាំង៤ សច្ចសញ្ញាដ៏ល្អិត ពោលគឺ បីតិ និងសុខ ដែលកើតអំពីសមាធិជាខាងដើម របស់ភិក្ខុនោះ ក៏រលត់ទៅ សច្ចសញ្ញាដ៏ល្អិត ពោលគឺ ឧបេក្ខា និងសុខ ក៏មានក្នុងសម័យនោះ ភិក្ខុនោះ ឈ្មោះថា មានសច្ចសញ្ញាដ៏ល្អិត ពោលគឺ ឧបេក្ខា និងសុខ ក្នុងសម័យនោះឯង សញ្ញាខ្លះកើត ព្រោះការហាត់ សញ្ញាខ្លះរលត់ទៅ ព្រោះការហាត់ ដូចពណ៌នាមកនេះ នេះឯង ដែលហៅថា ការហាត់សញ្ញា។
[៨៤] ម្នាលបោដ្ឋបាទ សេចក្តីផ្សេងទៀតថា ព្រោះលះបង់នូវសុខ និងទុក្ខហើយ ព្រោះអស់ទៅនៃសោមនស្ស និងទោមនស្ស ក្នុងកាលមុន ភិក្ខុក៏បានដល់នូវចតុត្ថជ្ឈាន មានអារម្មណ៍មិនមែនជាទុក្ខ មិនមែនជាសុខ គឺឧបេក្ខា មានសតិដ៏បរិសុទ្ធ ដោយឧបេក្ខា សម្រេចសម្រាន្តនៅ ដោយឥរិយាបទទាំង៤ សច្ចសញ្ញាដ៏ល្អិត ពោលគឺ ឧបេក្ខា និងសុខ ជាខាងដើម របស់ភិក្ខុនោះ ក៏រលត់ទៅ សច្ចសញ្ញាដ៏ល្អិត ដែលឥតទុក្ខ ឥតសុខ ក៏មានក្នុងសម័យនោះ ភិក្ខុនោះ ឈ្មោះថា មានសច្ចសញ្ញាដ៏ល្អិត ឥតទុក្ខ ឥតសុខ ក្នុង
ID: 636811816053899411
ទៅកាន់ទំព័រ៖