ព្រះត្រៃបិដក ភាគ ១៥
[៨៦] ម្នាលបោដ្ឋបាទ សេចក្តីផ្សេងទៀតថា ព្រោះកន្លងនូវអាកាសានញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង ភិក្ខុបានដល់នូវវិញ្ញាណញ្ចាយតនជ្ឈាន ដោយធ្វើទុកក្នុងចិត្តថា វិញ្ញាណ មិនមានទីបំផុត ដូច្នេះ ក៏សម្រេចសម្រាន្តនៅ ដោយឥរិយាបទទាំង៤ សច្ចសញ្ញាដ៏ល្អិត ពោលគឺ អាកាសានញ្ចាយតនជ្ឈាន ជាខាងដើម របស់ភិក្ខុនោះ ក៏រលត់ទៅ សច្ចសញ្ញាដ៏ល្អិត ពោលគឺ វិញ្ញាណញ្ចាយតនជ្ឈាន ក៏មានក្នុងសម័យនោះ ភិក្ខុនោះ ឈ្មោះថា មានសច្ចសញ្ញាដ៏ល្អិត ពោលគឺ វិញ្ញាណញ្ចាយតនជ្ឈាន ក្នុងសម័យនោះឯង សញ្ញាខ្លះកើត ព្រោះការហាត់ សញ្ញាខ្លះរលត់ទៅ ព្រោះការហាត់ ដូចពណ៌នាមកនេះ នេះឯង ដែលហៅថា ការហាត់សញ្ញា។
[៨៧] ម្នាលបោដ្ឋបាទ សេចក្តីផ្សេងទៀតថា ព្រោះកន្លងនូវវិញ្ញាណញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង ភិក្ខុក៏បានដល់នូវអាកិញ្ចញ្ញាយតនជ្ឈាន ដោយធ្វើទុកក្នុងចិត្តថា វត្ថុតិចតួច មិនមាន ដូច្នេះ ហើយសម្រេចសម្រាន្តនៅ ដោយឥរិយាបទទាំង៤ សច្ចសញ្ញាដ៏ល្អិត ពោលគឺ វិញ្ញាណញ្ចាយតនជ្ឈាន ជាខាងដើម របស់ភិក្ខុនោះ ក៏រលត់ទៅ សច្ចសញ្ញាដ៏ល្អិត ពោលគឺ អាកិញ្ចញ្ញាយតនជ្ឈាន ក៏មានក្នុងសម័យនោះ ភិក្ខុនោះ
ID: 636811816866565893
ទៅកាន់ទំព័រ៖