ព្រះត្រៃបិដក ភាគ ១៥

ចូល​ឈាន​ ​លែង​រវល់​នឹង​ចូល​ឈាន​ ​សញ្ញា​ទាំងនោះ​ ​ក៏​រលត់​ទៅ​ ​សញ្ញា​ដ៏​គ្រោតគ្រាត​ឯទៀត​ ​គឺ​ភវ​ង្គ​សញ្ញា​ ​ក៏​មិនកើត​ឡើង​ ​ភិក្ខុ​នោះ​ ​បាន​នូវ​និរោធ​។​ ​ម្នាល​បោ​ដ្ឋ​បាទ​ ​យ៉ាងនេះ​ហៅថា​ ​អនុ​បុព្វា​ភិ​សញ្ញា​និ​រោ​ធ​សម្ប​ជា​ន​សមាបត្តិ​(​១​)​ ​។​ ​ម្នាល​បោ​ដ្ឋ​បាទ​ ​អ្នក​សំគាល់​សេចក្តី​នោះ​ ​ថាដូចម្តេច​ ​អនុ​បុព្វា​ភិ​សញ្ញា​និ​រោ​ធ​សម្ប​ជា​ន​សមាបត្តិ​ ​មាន​សភាព​យ៉ាងនេះ​ ​អ្នក​ធ្លាប់​បានឮ​មក​ ​ក្នុង​កាលមុន​អំពី​កាល​នេះ​ដែរ​ឬ​។​ ​បោ​ដ្ឋ​បាទ​បរិ​ព្វា​ជ​ក​ ​ក្រាបទូល​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សេចក្តី​នេះ​ ​ខ្ញុំ​ព្រះអង្គ​មិនធ្លាប់​បានឮ​ទេ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ ​ទើបតែនឹង​ដឹង​នូវ​ធម៌​ ​ដែល​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែង​ ​ដោយ​អាការ​យ៉ាងនេះ​ឯង​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​បោ​ដ្ឋ​បាទ​ ​ភិក្ខុ​ណា​ ​មាន​សេចក្តី​សំគាល់​ ​(​ក្នុង​បឋមជ្ឈាន​)​ ​របស់​ខ្លួន​ ​ភិក្ខុ​នោះ​ ​ចេញ​ចាក​បឋមជ្ឈាន​នោះ​ហើយ​ ​ចូល​ទុតិយជ្ឈាន​ឯណោះ​ ​ចេញ​ចាក​ទុតិយជ្ឈាន​នោះ​ហើយ​ ​ចូល​តតិយជ្ឈាន​ឯណោះ​ ​(​លុះ​ចូល​ឈាន​)​ ​តាមលំដាប់​ ​ក៏បាន​នូវ​សញ្ញា​ជាកំពូល​ ​គឺ​អា​កិ​ញ្ចញ្ញា​យតន​ជ្ឈាន​ ​កាលបើ​ភិក្ខុ​នោះ​ ​ឋិតនៅ​ក្នុង​សញ្ញា​ជាកំពូល​ ​គឺ​អា​កិ​ញ្ចញ្ញា​យតន​ជ្ឈាន​ ​ក៏​មាន​សេចក្តី​ត្រិះរិះ​យ៉ាងនេះ​ថា​ ​កាលបើ​អាត្មាអញ​ ​ចូល​ឈាន​ ​មិន​ប្រសើរ​ឡើយ​ ​
​(​១​)​ ​សមាបត្តិ​របស់​ភិក្ខុ​ ​ដែល​មាន​សេចក្តី​ដឹងខ្លួន​ដោយ​ល្អ​ ​ប្រកបដោយ​សេចក្តី​រលត់​នៃ​សញ្ញា​ដោយលំដាប់​។​
ថយ | ទំព័រទី ១២១ | បន្ទាប់
ID: 636811817485341285
ទៅកាន់ទំព័រ៖