ព្រះត្រៃបិដក ភាគ ១៥

ទ្រង់​បញ្ញត្ត​នូវ​សញ្ញា​ ​ជាកំពូល​តែមួយ​យ៉ាង​ក៏​មាន​ ​ទ្រង់​បញ្ញត្ត​នូវ​សញ្ញា​ជាកំពូល​ច្រើនយ៉ាង​ក៏​មាន​ ​តើ​ដូចម្តេច​។​ ​ម្នាល​បោ​ដ្ឋ​បាទ​ ​ភិក្ខុ​បាន​នូវ​និរោធ​យ៉ាង​ណាៗ​ ​តថាគត​ ​ក៏​បញ្ញត្ត​នូវ​សញ្ញា​ជាកំពូល​យ៉ា​ងនោះៗ​។​ ​ម្នាល​បោ​ដ្ឋ​បាទ​ ​តថាគត​បញ្ញត្ត​នូវ​សញ្ញា​ជាកំពូល​ ​តែមួយ​យ៉ាង​ក៏​មាន​ ​បញ្ញត្ត​នូវ​សញ្ញា​ជាកំពូល​ច្រើនយ៉ាង​ក៏​មាន​ ​យ៉ាងនេះ​ឯង​។​
 [​៩០​]​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សញ្ញា​(​១​)​ ​កើតមុន​ ​ញាណ​(​២​)​ ​កើត​ក្រោយ​ ​ឬ​ញាណ​កើតមុន​ ​សញ្ញា​កើត​ក្រោយ​ ​ឬក៏​ទាំង​សញ្ញា​ ​ទាំង​ញាណ​ ​កើត​ដំណាលគ្នា​តែម្តង​។​ ​ម្នាល​បោ​ដ្ឋ​បាទ​ ​សញ្ញា​កើតមុន​ ​ញាណ​កើត​ក្រោយ​ ​ដ្បិតថា​ ​ការ​កើតឡើង​នៃ​ញាណ​បាន​ ​ក៏​ព្រោះតែ​សេចក្តី​កើតឡើង​នៃ​សញ្ញា​ ​ភិក្ខុ​នោះ​ ​ក៏​ដឹង​យ៉ាងនេះ​ថា​ ​ញាណ​របស់​អាត្មាអញ​កើត​ហើយ​ ​ព្រោះ​សញ្ញា​នេះ​ជា​បច្ច័យ​។​ ​ម្នាល​បោ​ដ្ឋ​បាទ​ ​រឿង​នេះ​ ​អ្នក​ត្រូវ​ដឹង​តាម​ទំនង​នេះ​ចុះ​ថា​ ​សញ្ញា​កើតមុន​ ​ញាណ​កើត​ក្រោយ​ ​ដ្បិត​ញាណ​កើតឡើង​បាន​ ​ក៏​ព្រោះតែ​សញ្ញា​កើតឡើង​។​
​(​១​)​ ​សញ្ញា​ក្នុង​ទីនេះ​ ​សំដៅយក​ឈាន​សញ្ញា​ក៏​មាន​ ​វិបស្សនា​ក៏​មាន​ ​ន័យ​ខ្លះទៀត​ថា​ ​មគ្គ​សញ្ញា​។​ ​(​២​)​ ​ញាណ​ក្នុង​ទីនេះ​ ​សំដៅយក​ ​វិបស្សនាញាណ​ក៏​មាន​ ​មគ្គ​ញាណ​ក៏​មាន​ ​ផលញ្ញាណ​ក៏​មាន​ ​អដ្ឋកថា​ ​ប្រាប់​ជា៣ន័យ​ ​យ៉ាងនេះ​។​
ថយ | ទំព័រទី ១២៣ | បន្ទាប់
ID: 636811818130938211
ទៅកាន់ទំព័រ៖