ព្រះត្រៃបិដក ភាគ ១៥

 [​៩២​]​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ជឿ​ថា​ ​ខ្លួន​សម្រេច​ដោយចិត្ត​ ​មាន​អវយវៈ​តូច​ធំ​សព្វគ្រប់​ ​មាន​ឥន្ទ្រិយ​មិន​ថោកទាប​។​ ​ម្នាល​បោ​ដ្ឋ​បាទ​ ​ប្រសិនបើ​ខ្លួន​របស់​អ្នក​ ​សម្រេច​ដោយចិត្ត​ ​មាន​អវយវៈ​តូច​ធំ​សព្វគ្រប់​ ​មាន​ឥន្ទ្រិយ​មិន​ថោកទាប​។​ ​ម្នាល​បោ​ដ្ឋ​បាទ​ ​កាលបើ​ហេតុដូច្នេះ​មាន​ហើយ​ ​សញ្ញា​របស់​អ្នក​ ​ក៏​ដទៃ​ ​ខ្លួន​របស់​អ្នក​ ​ក៏​ដទៃ​។​ ​ម្នាល​បោ​ដ្ឋ​បាទ​ ​អ្នក​ត្រូវ​ដឹងសេចក្តី​នុ៎ះ​ ​តាម​បរិយាយ​នេះ​ចុះ​ថា​ ​សញ្ញា​ក៏​ដទៃ​ ​ខ្លួន​ក៏​ដទៃ​មែន​។​ ​ម្នាល​បោ​ដ្ឋ​បាទ​ ​ក៏​ខ្លួន​សម្រេច​ដោយចិត្ត​ ​មាន​អវយវៈ​តូច​ធំ​សព្វគ្រប់​ ​មាន​ឥន្ទ្រិយ​មិន​ថោកទាប​នេះ​ ​ចូរ​លើកទុក​សិន​ចុះ​ ​កាលបើ​ដូច្នោះ​ ​សញ្ញា​ដទៃ​របស់​បុរស​នេះ​កើតឡើង​ ​សញ្ញា​ឯទៀត​ ​ក៏​រលត់​ទៅវិញ​ដោយពិត​។​ ​ម្នាល​បោ​ដ្ឋ​បាទ​ ​អ្នក​ត្រូវ​ដឹងសេចក្តី​នុ៎ះ​ ​តាម​បរិយាយ​នេះ​ថា​ ​សញ្ញា​ក៏​ដទៃ​ ​ខ្លួន​ក៏​ដទៃ​មែន​។​ ​
 ​[​៩៣​]​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ជឿ​ថា​ ​ខ្លួន​មិន​មាន​រូប​ ​សម្រេច​ដោយ​សញ្ញា​ដោយពិត​។​ ​ម្នាល​បោ​ដ្ឋ​បាទ​ ​ខ្លួន​របស់​អ្នក​មិន​មាន​រូប​ ​សម្រេច​ដោយ​សញ្ញា​មែនហើយ​។​ ​ម្នាល​បោ​ដ្ឋ​បាទ​ ​កាលបើ​
ថយ | ទំព័រទី ១២៥ | បន្ទាប់
ID: 636811818660558503
ទៅកាន់ទំព័រ៖