ព្រះត្រៃបិដក ភាគ ១៥
មានអាចារ្យក្នុងទីផ្សេង កម្រនឹងដឹងសេចក្តីនុ៎ះថា សញ្ញាជាខ្លួន របស់បុរសដូច្នេះខ្លះ សញ្ញាក៏ដទៃ ខ្លួនក៏ដទៃ ដូច្នេះខ្លះ បពិត្រព្រះអង្គដ៏ចំរើន ចុះដែលគេថា លោកទៀងនេះឯង ជាពាក្យពិត ពាក្យដទៃ ជាពាក្យឥតអំពើឬ។ ម្នាលបោដ្ឋបាទ តថាគត មិនដែលព្យាករសេចក្តីនុ៎ះថា ពាក្យថាលោកទៀង នេះឯងជាពាក្យពិត ពាក្យដទៃ ជាពាក្យឥតអំពើដូច្នេះទេ។ បពិត្រព្រះអង្គដ៏ចំរើន ចុះពាក្យថា លោកមិនទៀង នេះឯងជាពាក្យពិត ពាក្យដទៃ ជាពាក្យឥតអំពើទេឬ។ ម្នាលបោដ្ឋបាទ តថាគត មិនដែលព្យាករសេចក្តីនុ៎ះថា ពាក្យថា លោកមិនទៀងនេះឯង ជាពាក្យពិត ពាក្យដទៃ ជាពាក្យឥតអំពើដូច្នេះទេ។ បពិត្រព្រះអង្គដ៏ចំរើន ចុះពាក្យថា លោកមានទីបំផុត។បេ។ លោកមិនមានទីបំផុត។ ជីវៈនោះ ក៏គឺសរីរៈនោះ។ ជីវៈផ្សេង សរីរៈក៏ផ្សេងទេ។ សត្វខាងមុខ បន្ទាប់អំពីសេចក្តីស្លាប់ទៅ មាន។ សត្វខាងមុខ បន្ទាប់អំពីសេចក្តីស្លាប់ទៅ មិនមាន។ សត្វខាងមុខ បន្ទាប់អំពីសេចក្តីស្លាប់ទៅ មានខ្លះ មិនមានខ្លះ។ សត្វខាងមុខ បន្ទាប់អំពីសេចក្តីស្លាប់ទៅ មានក៏មិនមែន មិនមានក៏មិនមែន នេះឯង ជាពាក្យពិត ពាក្យដទៃ ជាពាក្យ
ID: 636811819182668366
ទៅកាន់ទំព័រ៖