ព្រះត្រៃបិដក ភាគ ១៥
ចាំបាននូវខ្លួន ថាមានសេចក្តីសុខតែមួយយ៉ាង អស់យប់មួយ ថ្ងៃមួយ ឬអស់កន្លះយប់ កន្លះថ្ងៃ ដូច្នេះឬ។ សមណព្រាហ្មណ៍ទាំងនោះ លុះតថាគតសួរយ៉ាងនេះហើយ ក៏ឆ្លើយថា មិនមែនទេ តថាគតសួរទៅសមណព្រាហ្មណ៍ទាំងនោះ យ៉ាងនេះទៀតថា ម្នាលអ្នកទាំងឡាយដ៏មានអាយុ ចុះអ្នកទាំងឡាយស្គាល់ថា នេះជាមគ្គ នេះជាបដិបទា ប្រព្រឹត្តទៅ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវលោក ដែលមានសេចក្តីសុខតែមួយយ៉ាងឬ។ សមណព្រាហ្មណ៍ទាំងនោះ លុះតថាគតសួរយ៉ាងនេះហើយ ក៏ឆ្លើយថា មិនមែនទេ តថាគត សួរទៅសមណព្រាហ្មណ៍ទាំងនោះ យ៉ាងនេះទៀតថា ម្នាលអ្នកទាំងឡាយដ៏មានអាយុ ចុះអ្នកទាំងឡាយ បានឮសំឡេង របស់ពួកទេវតា ដែលកើតក្នុងលោក មានសេចក្តីសុខតែមួយយ៉ាង និយាយប្រាប់ថា ម្នាលគ្នាយើងទាំងឡាយ ចូរអ្នកទាំងឡាយប្រតិបត្តិដោយល្អទៅ ម្នាលគ្នាយើងទាំងឡាយ ចូរអ្នកទាំងឡាយ ប្រតិបត្តិដោយត្រង់ទៅ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវលោកដែលមានសេចក្តីសុខតែមួយយ៉ាង ម្នាលគ្នាយើងទាំងឡាយ ព្រោះថា បើពួកយើងប្រតិបត្តិយ៉ាងនេះហើយ នឹងទៅកើតក្នុងលោក ដែលមានសេចក្តីសុខតែមួយយ៉ាង ដូច្នេះដែរឬ។ សមណព្រាហ្មណ៍ទាំងនោះ លុះតថាគតសួរយ៉ាងនេះហើយ ក៏ឆ្លើយថា មិនមែនទេ។ ម្នាលបោដ្ឋបាទ អ្នកសំគាល់សេចក្តីនោះថា ដូចម្តេច កាលបើហេតុយ៉ាងនេះ
ID: 636811822263464578
ទៅកាន់ទំព័រ៖