ព្រះត្រៃបិដក ភាគ ១៥

គប្បី​ព្យាករ​យ៉ាងនេះ​ថា​ ​ម្នាល​អ្នក​ទាំងឡាយ​មាន​អាយុ​ ​ការបាន​នូវ​អរូប​អត្តភាព​នោះ​ ​គឺ​សត្វ​ដែល​មិន​មាន​រូប​ ​សម្រេច​ដោយ​សញ្ញា​នេះឯង​។​បេ​។​ ​ម្នាល​បោ​ដ្ឋ​បាទ​ ​អ្នក​សំគាល់​នូវ​សេចក្តី​នេះ​ថា​ ​ដូចម្តេច​ ​កាលបើ​ហេតុ​យ៉ាងនេះ​មាន​ហើយ​ ​ភាសិត​ ​(​របស់​តថាគត​)​ ​ប្រកបដោយ​សេចក្តី​អស្ចារ្យ​ដែរ​ឬ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កាលបើ​ហេតុ​យ៉ាងនេះ​មាន​ហើយ​ ​ភាសិត​របស់​ព្រះអង្គ​ ​ប្រកបដោយ​សេចក្តី​អស្ចារ្យ​ដោយពិត​។​
 ​[​១១១​]​ ​កាល​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​យ៉ាងនេះ​ហើយ​ ​ចិត្ត​ហត្ថិ​សារីបុត្ត​ ​ក៏​ក្រាបទូល​សួរ​ចំពោះ​ព្រះមានព្រះភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ការបាន​នូវ​ឱឡារិក​អត្តភាព​ក្នុង​សម័យ​ណា​ ​(​របស់​សត្វ​ណា​)​ ​សម័យ​នោះ​ ​ការបាន​នូវ​មនោ​មយ​អត្តភាព​ ​ការបាន​នូវ​អរូប​អត្តភាព​របស់​សត្វ​នោះ​ ​ក៏​ទទេ​សោះសូន្យ​ ​គឺ​ខាន​បាន​ ​ក្នុង​សម័យ​នោះ​ ​បាន​ត្រឹមតែ​ឱឡារិក​អត្តភាព​ប៉ុណ្ណោះ​ឬ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ការបាន​នូវ​មនោ​មយ​អត្តភាព​ក្នុង​សម័យ​ណា​ ​(​របស់​សត្វ​ណា​)​ ​សម័យ​នោះ​ ​ការបាន​នូវ​ឱឡារិក​អត្តភាព​ ​ការបាន​នូវ​អរូប​អត្តភាព​របស់​សត្វ​នោះ​ ​ក៏​ទទេ​សោះសូន្យ​ ​ក្នុង​សម័យ​នោះ​ ​បាន​ត្រឹមតែ​មនោ​មយ​អត្តភាព​ប៉ុណ្ណោះ​ឬ​ ​
ថយ | ទំព័រទី ១៥១ | បន្ទាប់
ID: 636811826413081922
ទៅកាន់ទំព័រ៖