ព្រះត្រៃបិដក ភាគ ១៥
ឱឡារិកអត្តភាព ទាំងមិនដល់នូវការរាប់ថា បាននូវមនោមយអត្តភាពទេ ក្នុងសម័យនោះ ដល់នូវការរាប់ថា បានត្រឹមតែអរូបអត្តភាពប៉ុណ្ណោះ។
[១១២] ម្នាលចិត្តៈ បើជនទាំងឡាយសួរអ្នកយ៉ាងនេះថា អ្នកធ្លាប់កើតក្នុងអតីតកាល អ្នកមិនមែនជាមិនធ្លាប់កើតទេ អ្នកនឹងកើតក្នុងអនាគតកាល អ្នកមិនមែនជាមិនកើតទេ អ្នកកើតក្នុងកាលឥឡូវនេះ អ្នកមិនមែនជាមិនកើតទេឬ។ ម្នាលចិត្តៈ កាលបើគេសួរយ៉ាងនេះហើយ អ្នកគប្បីដោះស្រាយដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន បើជនទាំងឡាយ សួរខ្ញុំព្រះអង្គយ៉ាងនេះថា អ្នកធ្លាប់កើតក្នុងអតីតកាល អ្នកមិនមែនជាមិនធ្លាប់កើតទេ អ្នកនឹងកើតក្នុងអនាគតកាល អ្នកមិនមែនជានឹងមិនកើតទេ អ្នកកើតក្នុងកាលឥឡូវនេះ អ្នកមិនមែនជាមិនកើតទេឬ បពិត្រព្រះអង្គដ៏ចំរើន កាលបើគេសួរយ៉ាងនេះហើយ ខ្ញុំព្រះអង្គ គប្បីដោះស្រាយយ៉ាងនេះថា ខ្ញុំធ្លាប់កើតក្នុងអតីតកាល ខ្ញុំមិនមែនជាមិនធ្លាប់កើតទេ ខ្ញុំនឹងកើតក្នុងអនាគតកាល ខ្ញុំមិនមែនជានឹងមិនកើតទេ ខ្ញុំកើតក្នុងកាលឥឡូវនេះ ខ្ញុំមិនមែនជាមិនកើតទេ បពិត្រព្រះអង្គដ៏ចំរើន កាលបើគេសួរយ៉ាងនេះហើយ ខ្ញុំព្រះអង្គ គប្បីដោះស្រាយយ៉ាងនេះឯង។
ID: 636811826872158180
ទៅកាន់ទំព័រ៖