ព្រះត្រៃបិដក ភាគ ១៥
[១១៩] លុះកន្លងរាត្រីនោះហើយ ព្រះអានន្ទមានអាយុ ទ្រង់ស្បង់ និងបាត្រ ចីវរ ក្នុងបុព្វណ្ហសម័យ មានភិក្ខុ១រូប ឈ្មោះចេតកៈ ជាបច្ឆាសមណៈ ក៏ចូលសំដៅទៅត្រង់ទីលំនៅ របស់សុភមាណព ជាកូនតោទេយ្យព្រាហ្មណ៍ លុះចូលទៅដល់ហើយ ក៏គង់លើអាសនៈ ដែលគេក្រាលបម្រុងទុក។ លំដាប់នោះ សុភមាណព ជាកូនតោទេយ្យព្រាហ្មណ៍ ចូលទៅរកព្រះអានន្ទមានអាយុ លុះចូលទៅដល់ហើយ ក៏ពោលពាក្យរាក់ទាក់ សំណេះសំណាល នឹងព្រះអានន្ទមានអាយុ លុះបញ្ចប់នូវពាក្យដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ ក៏អង្គុយក្នុងទីដ៏សមគួរ។ លុះសុភមាណព ជាកូនតោទេយ្យព្រាហ្មណ៍ អង្គុយក្នុងទីដ៏សមគួរហើយ។ បានទូលស្នើរឿងនេះ នឹងព្រះអានន្ទមានអាយុថា ព្រះអានន្ទដ៏ចំរើន ជាឧបដ្ឋាក ជាអ្នកនៅជិតដិត ជាអ្នកបម្រើជិត នៃព្រះគោតមដ៏ចំរើននោះ អស់កាលជាអង្វែង ព្រះអានន្ទដ៏ចំរើន គួរនឹងដឹងរឿងនុ៎ះ ព្រះគោតមដ៏ចំរើននោះ បានពោលសរសើរធម៌ទាំងឡាយណា ទាំងណែនាំប្រជុំជននេះ ឲ្យតាំងនៅ ឲ្យប្រតិស្ឋានក្នុងធម៌ទាំងឡាយណា បពិត្រព្រះអានន្ទដ៏ចំរើន ព្រះគោតមដ៏ចំរើននោះ បានពោលសរសើរធម៌
ID: 636811829658667559
ទៅកាន់ទំព័រ៖