ព្រះត្រៃបិដក ភាគ ១៥

កើត​ក្នុង​ត្រកូល​ឯណា​នីមួយ​ ​ជា​ខាងក្រោយ​ក្តី​ ​ស្តាប់​នូវ​ធម៌​នោះ​ ​លុះ​បុគ្គល​នោះ​ ​ស្តាប់​នូវ​ធម៌​នោះ​ហើយ​ ​រមែង​បាន​នូវ​សទ្ធា​ ​ក្នុង​ព្រះ​តថាគត​ ​លុះ​បុគ្គល​នោះ​ ​ប្រកបដោយ​ការបាន​នូវ​សទ្ធា​នេះ​ហើយ​ ​រមែង​ពិចារណា​ឃើញច្បាស់​ថា​ ​ឃរាវាស​ចង្អៀតចង្អល់​ ​ជា​ផ្លូវ​ហូរ​មក​នៃ​ធូលី​ ​គឺ​កិលេស​ ​បព្វជ្ជា​ ​ទើប​មានឱកាស​ទំនេរ​ ​បុគ្គល​ដែល​នៅជា​គ្រហស្ថ​ ​គ្រប់គ្រង​ផ្ទះ​ ​មិន​ងាយ​នឹង​ប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌​ ​ឲ្យ​បរិបូណ៌​ ​ពេញលេញ​ ​ឲ្យ​បរិសុទ្ធ​ពេញលេញ​ ​ដូច​ស័ង្ខ​ដែលគេ​ខាត់​ហើយ​នោះ​ទេ​ ​បើ​ដូច្នោះ​ ​មានតែ​អាត្មាអញ​ ​កោរសក់​ ​និង​ពុកមាត់​ ​ពុកចង្កា​រួចហើយ​ ​ស្លៀកដណ្តប់​នូវ​សំពត់​ជ្រលក់​អម្ចត់​ ​ហើយ​ចេញ​ចាក​ផ្ទះ​ ​ចូល​ទៅកាន់​ផ្នួស​។​ ​លុះ​កាលជាខាងក្រោយមក​ ​បុគ្គល​នោះ​ ​លះបង់​គំនរ​ភោគៈ​តិច​ក្តី​ ​លះបង់​គំនរ​ភោគៈ​ច្រើន​ក្តី​ ​លះបង់​នូវ​ញាតិវង្ស​តិច​ក្តី​ ​លះបង់​នូវ​ញាតិវង្ស​ច្រើន​ក្តី​ ​កោរសក់​ ​និង​ពុកមាត់​ ​ពុកចង្កា​រួចហើយ​ ​ស្លៀកដណ្តប់​សំពត់​ជ្រលក់​អម្ចត់​ ​ហើយ​ចេញ​ចាក​ផ្ទះ​ ​ចូល​ទៅកាន់​ផ្នួស​។​ ​កាលបើ​បុគ្គល​នោះ​បួស​យ៉ាងនេះ​ហើយ​ ​ក៏​សង្រួម​ក្នុង​បាតិមោក្ខ​សំវរ​សីល​ ​ប្រកបដោយ​អាចារៈ​ ​និង​គោ​ចរៈ​ ​ឃើញ​ភ័យ​ក្នុង​ទោស​ ​សូម្បី​បន្តិចបន្តួច​ ​សមាទាន​សិក្សា​ ​ក្នុង​សិក្ខាបទ​ទាំងឡាយ​ ​ប្រកបដោយ​កាយ​កម្ម​ ​និង​វចីកម្ម​ជាកុសល​ ​មាន​អាជីវៈ​ដ៏​បរិសុទ្ធ​ ​
ថយ | ទំព័រទី ១៦៥ | បន្ទាប់
ID: 636811830189337912
ទៅកាន់ទំព័រ៖