ព្រះត្រៃបិដក ភាគ ១៥

តែ​សមណព្រាហ្មណ៍​ទាំងនោះ​ ​តែង​ចិញ្ចឹមជីវិត​ដោយ​មិច្ឆាជីវៈ​ ​ព្រោះ​តិរច្ឆាន​វិជ្ជា​ ​មាន​សភាព​យ៉ាងនេះ​។​ ​តិរច្ឆាន​វិជ្ជា​នោះ​ ​តើ​ដូចម្តេច​។​ ​គឺ​វិធី​បន់ស្រន់​ខ្លះ​ ​វិធី​លាបំណន់​ខ្លះ​ ​វិធី​ធ្វើ​ប្រយោគ​មន្ត​ ​ដែល​បុគ្គល​នៅក្នុង​ភូមិ​ ​ផ្ទះ​គួរ​រៀន​ខ្លះ​ ​វិធី​ធ្វើ​មនុស្ស​ខ្ទើយ​ ​ឲ្យ​ដូចជា​មនុស្ស​ប្រុស​ខ្លះ​ ​វិធី​ធ្វើ​មនុស្ស​ប្រុស​ ​ឲ្យ​ដូចជា​មនុស្ស​ខ្ទើយ​ខ្លះ​ ​វិធី​សង់ផ្ទះ​ ​លើ​ទី​ដី​ដែល​មិនធ្លាប់​បាន​ធ្វើ​ខ្លះ​ ​វិធី​ធ្វើ​ពលីកម្ម​ ​ចំពោះ​សំណង់ផ្ទះ​ខ្លះ​ ​វិធី​ជំរះ​មុខ​ឲ្យ​ស្អាត​ ​ដោយ​ទឹក​ខ្លះ​ ​វិធី​ស្រោចទឹក​បង្កក់​ប្រសិទ្ធិ៍​ឲ្យ​ជន​ដទៃ​ខ្លះ​ ​វិធី​បូជា​ភ្លើង​ខ្លះ​ ​វិធី​ផ្សំថ្នាំ​ក្អក​ខ្លះ​ ​វិធី​ផ្សំថ្នាំ​បញ្ចុះ​ខ្លះ​ ​វិធី​ផ្សំថ្នាំ​កំចាត់​បង់​នូវ​ទោស​ខាងលើ​ ​មាន​ប្រមាត់​ជាដើម​ខ្លះ​ ​វិធី​ផ្សំថ្នាំ​កំចាត់​បង់​នូវ​ទោស​ខាងក្រោម​ ​មាន​បំពង់​បស្សាវៈ​ជាដើម​ខ្លះ​ ​វិធី​ផ្សំថ្នាំ​កំចាត់​បង់​នូវ​ទោស​ក្នុង​ក្បាល​ ​នាំចេញ​នូវ​ស្លេស្ម​ជាដើម​ខ្លះ​ ​វិធី​ស្ល​ប្រេង​បន្តក់​ត្រចៀក​ខ្លះ​ ​វិធី​ស្ល​ប្រេង​សម្រាប់​ស្អំ​ភ្នែក​ខ្លះ​ ​វិធី​ផ្សំថ្នាំ​សម្រាប់​ហិត​ខ្លះ​ ​វិធី​ផ្សំថ្នាំ​សម្រាប់​បន្តក់​ភ្នែក​ខ្លះ​ ​វិធី​ផ្សំថ្នាំ​ត្រជាក់​សម្រាប់​លាប​ភ្នែក​ខ្លះ​ ​វិធី​ធ្វើ​វេជ្ជកម្ម​រក្សា​ភ្នែក​ខ្លះ​ ​វិធី​ធ្វើ​កម្ម​របស់​ពេទ្យ​វះ​ខ្លះ​ ​វិធី​ធ្វើ​ពេទ្យ​រក្សា​កូនក្មេង​ខ្លះ​ ​វិធី​ឲ្យ​កំឡាំង​ថ្នាំ​ក្រោយ​ ​ដល់​ថ្នាំ​មុន​ខ្លះ​ ​វិធី​លាង​ថ្នាំ​ដើម​(​១​)​ ​ចេញ​ខ្លះ​។​ ​ភិក្ខុ​វៀរ​ស្រឡះ​ ​ចាក​ការ​ចិញ្ចឹមជីវិត​ខុស​ ​ព្រោះ​តិរច្ឆាន​វិជ្ជា​ ​មាន​សភាព​យ៉ាងនេះ​ ​ដោយ​ប្រការ​ដូច្នេះ​ឯង​។​ ​ម្នាល​មាណព​ ​ដូចជា​សមណព្រាហ្មណ៍​
​(​១​)​ ​អដ្ឋកថា​ ​ថា​ ​កាលបើ​មាន​រោគ​ដំបៅ​ ​ដាក់ថ្នាំ​ ​មាន​ថ្នាំ​ផ្សា​ជាដើម​ ​ក្នុង​ដំបៅ​នោះ​ ​កាលបើ​ដំបៅ​ស្រួល​សមគួរ​ហើយ​ ​ក៏​នាំ​យក​ថ្នាំ​នោះ​ចេញ​។​
ថយ | ទំព័រទី ១៦៧ | បន្ទាប់
ID: 636811830825774314
ទៅកាន់ទំព័រ៖