ព្រះត្រៃបិដក ភាគ ១៥

ហើយ​ ​ក៏​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ ​ពួក​ខ្លះ​ក៏​ផ្គង​អញ្ជលី​ ​សំដៅ​ទៅ​រក​ព្រះមានព្រះភាគ​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ ​ពួក​ខ្លះ​ក៏​ប្រកាស​នាម​ ​និង​គោត្រ​ ​ហើយ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ ​ពួក​ខ្លះ​អង្គុយ​ស្ងៀម​ ​ក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​កូដ​ទន្ត​ព្រាហ្មណ៍​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ស៊ប់​ហើយ​ ​ក៏​ក្រាបទូល​ពាក្យ​នេះ​ ​ចំពោះ​ព្រះមានព្រះភាគ​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​បានឮ​ថា​ ​ព្រះសមណគោតម​ ​ចេះ​យញ្ញសម្បទា៣ប្រការ​ ​មាន​បរិក្ខារ១៦​ ​មែន​ឬ​ ​ខ្ញុំ​ព្រះអង្គ​មិន​ចេះ​យញ្ញសម្បទា៣ប្រការ​ ​មាន​បរិក្ខារ១៦ទេ​ ​តែ​ខ្ញុំ​ព្រះអង្គ​ ​ប្រាថ្នា​ដើម្បីនឹង​បូ​ជា​មហា​យ័ញ្ញ​ ​សូម​ព្រះ​គោតម​ដ៏​ចំរើន​ ​មេត្តាប្រោស​ ​សំដែង​យញ្ញសម្បទា៣ប្រការ​ ​មាន​បរិក្ខារ១៦​ ​ដល់​ខ្ញុំ​ព្រះអង្គ​ឲ្យ​ទាន​។​
 ​[​៧​]​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ព្រាហ្មណ៍​ ​បើ​ដូច្នោះ​ ​អ្នក​ចូរ​ចាំ​ស្តាប់​ ​ចូរ​អ្នកធ្វើ​ទុក​ក្នុងចិត្ត​ឲ្យ​ប្រពៃ​ចុះ​ ​តថាគត​នឹង​សំដែង​។​ ​កូដ​ទន្ត​ព្រាហ្មណ៍​ ​ក៏​ទទួល​ព្រះពុទ្ធដីកា​ថា​ ​ព្រះករុណា​ព្រះអង្គ​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ព្រាហ្មណ៍​ ​កាលពី​ព្រេងនាយ​ ​មាន​មហាក្សត្រិយ៍​មួយ​ព្រះអង្គ​ ​ព្រះនាម​មហា​វិជិត​ ​ជា​ស្តេច​ស្តុកស្តម្ភ​ ​មាន​ព្រះរាជទ្រព្យ​ច្រើន​ ​មាន​ភោគៈ​ច្រើន​ ​មាន​មាសប្រាក់​ច្រើន​ ​មានទ្រព្យ​ ​និង​គ្រឿងឧបករណ៍​ច្រើន​ ​
ថយ | ទំព័រទី ១៧ | បន្ទាប់
ID: 636811778503381644
ទៅកាន់ទំព័រ៖