ព្រះត្រៃបិដក ភាគ ១៥
បរិភោគអាហារ ក៏បាន ទាំងកម្លាំងក្នុងខ្លួន ក៏មាន។ បុរសនោះ គប្បីបាននូវបាមោជ្ជៈ គប្បីបាននូវសេចក្តីសោមនស្ស មានជាអំពីអាពាធនេះជាហេតុ។ ម្នាលមាណព មួយទៀត ដូចជាបុរសដែលជាប់គុក លុះសម័យខាងក្រោយមក បុរសនោះ បានរួចពីគុកនោះដោយសួស្តី ឥតមានភិតភ័យ ទាំងសេចក្តីបង់ខាតនៃភោគៈ របស់បុរសនោះ សូម្បីបន្តិចបន្តួច ក៏មិនមាន។ ទើបបុរសនោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា កាលពីមុន អាត្មាអញ ជាប់គុក ឥឡូវនេះ អាត្មាអញបានរួចអំពីគុកនោះដោយសួស្តី ឥតមានភិតភ័យ ទាំងសេចក្តីបង់ខាតនៃភោគៈ របស់អាត្មាអញ សូម្បីបន្តិចបន្តួច ក៏មិនមាន។ បុរសនោះ គប្បីបាននូវបាមោជ្ជៈ គប្បីបាននូវសេចក្តីសោមនស្ស មានការរួចអំពីគុកនោះ ជាហេតុ។ ម្នាលមាណព មួយទៀត ដូចជាបុរស ដែលជាទាសៈគេ តែងមិនបានធ្វើការអ្វីមួយ តាមអំពើចិត្តរបស់ខ្លួន ប្រព្រឹត្តទៅតាមអំពើចិត្តរបស់បុគ្គលដទៃ ទៅទីណា តាមសេចក្តីពេញចិត្តខ្លួន មិនបានទេ។ លុះសម័យជាខាងក្រោយមក បុរសនោះ បានរួចអំពីភាវៈនៃខ្លួន ជាទាសៈគេនោះ ជាអ្នកធ្វើការងារអ្វីមួយ តាមអំពើចិត្តរបស់ខ្លួនបាន មិនប្រព្រឹត្តទៅតាមអំពើចិត្តរបស់បុគ្គលដទៃ បានរួចជាអ្នកជា ទៅទីណា តាមសេចក្តីពេញចិត្តរបស់ខ្លួនក៏បាន។ បុរសនោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា កាលពីមុន អាត្មាអញ ជាទាសៈគេ មិនបានធ្វើការអ្វីមួយតាមអំពើចិត្តរបស់ខ្លួន
ID: 636811833047491389
ទៅកាន់ទំព័រ៖