ព្រះត្រៃបិដក ភាគ ១៥
            
        
        
            
            
                
                ម្នាលមាណព ភិក្ខុពិចារណាឃើញនូវនីវរណៈទាំង៥ប្រការនេះ ក្នុងខ្លួន ដែលមិនទាន់លះបង់បាន ដូចជាបំណុល ដូចជារោគ ដូចជាគុក ដូចជាអ្នករួចជាអ្នកជា ឬដូចជាផ្លូវឆ្ងាយដាច់ស្រយាល ដូច្នោះឯង។ ម្នាលមាណព ភិក្ខុដែលពិចារណាឃើញ នូវនីវរណៈធម៌ទាំង៥ប្រការនេះក្នុងខ្លួន ដែលលះបង់បានហើយ ដូចជាមិនជំពាក់បំណុល ដូចជាមិនមានរោគ ដូចរួចអំពីគុក ដូចជាអ្នករួចជាអ្នកជា ដូចជាទីដ៏ក្សេម ដូច្នោះឯង កាលបើភិក្ខុនោះ ពិចារណាឃើញនូវនីវរណៈទាំង៥ប្រការនេះក្នុងខ្លួន ដែលលះបង់បានហើយ បាមោជ្ជៈ គឺសេចក្តីរីករាយ រមែងកើតឡើង កាលបើភិក្ខុនោះ មានចិត្តរីករាយហើយ បីតិក៏កើតឡើង កាលបើភិក្ខុមានចិត្តប្រកបដោយបីតិហើយ កាយ រមែងស្ងប់រម្ងាប់ កាលបើភិក្ខុមានកាយស្ងប់រម្ងាប់ហើយ រមែងទទួលនូវសេចក្តីសុខ ចិត្តរបស់ភិក្ខុ ដែលមានសេចក្តីសុខ រមែងតាំងខ្ជាប់។ ភិក្ខុនោះ ក៏ស្ងាត់ចាកកាមទាំងឡាយ ស្ងាត់ចាកពូកអកុសលធម៌ហើយ បានដល់នូវបឋមជ្ឈាន ដែលប្រកបដោយវិតក្កៈ វិចារៈ មានបីតិ និងសុខៈ កើតអំពីសេចក្តីស្ងាត់ សម្រាន្តឥរិយាបថនៅ។ ភិក្ខុនោះ តែងញុំាងករជកាយនេះ ឲ្យជ្រួតជ្រាប ឲ្យស្កប់ស្កល់ ឲ្យពេញលេញ ឲ្យផ្សព្វផ្សាយ ដោយបីតិ និងសុខៈ ដែលកើតអំពីសេចក្តីស្ងប់ស្ងាត់ ប្រទេសបន្តិចបន្តួច នៃកាយទាំងអស់ របស់ភិក្ខុនោះ ឈ្មោះថា មិន
            
            
         
        
            
                ID: 636811833483356319 
                
            
            
                ទៅកាន់ទំព័រ៖