ព្រះត្រៃបិដក ភាគ ១៥

គ្រប់គ្រាន់​ហើយ​ ​សោឡស​កិច្ច​ ​អាត្មាអញ​ ​ក៏បាន​ធ្វើ​ស្រេចហើយ​ ​ករណីយកិច្ច​ដទៃ​ ​នៃ​អាត្មាអញ​ ​ដែល​ប្រព្រឹត្តទៅ​ ​ដើម្បី​សោឡស​កិច្ច​នេះ​ទៀត​ ​មិន​មាន​ឡើយ​ ​ដោយ​អំពើ​ណា​។​ ​អំពើ​នេះឯង​ ​ជា​បញ្ញា​របស់​ភិក្ខុ​នោះ​។​ ​
 [​១៣៩​]​ ​ម្នាល​មាណព​ ​នេះឯង​ជា​អរិយ​បញ្ញា​ខន្ធ​ ​ដែល​ព្រះមានព្រះភាគ​អង្គ​នោះ​ ​ទ្រង់​បាន​ពោល​សរសើរ​ហើយ​ ​ទាំង​បាន​ណែនាំ​ប្រជុំជន​នេះ​ ​ឲ្យ​តាំងនៅ​ ​ឲ្យ​ប្រតិស្ឋាន​ ​កិច្ច​ដែល​គួរ​ធ្វើ​តទៅទៀត​ ​ក្នុង​សាសនា​នេះ​ ​មិន​មាន​ឡើយ​។​ ​សុភ​មាណព​ ​ពោល​សរសើរ​ថា​ ​បពិត្រ​ព្រះ​អានន្ទ​ដ៏​ចំរើន​ ​អស្ចារ្យ​ណាស់​ ​បពិត្រ​ព្រះ​អានន្ទ​ដ៏​ចំរើន​ ​ហេតុនេះ​ ​មិនធ្លាប់​មាន​ ​បែរជា​មានបាន​ ​បពិត្រ​ព្រះ​អានន្ទ​ដ៏​ចំរើន​ ​អរិយ​បញ្ញា​ខន្ធ​នោះ​ ​បរិបូណ៌​ហើយ​ ​មិនមែន​មិន​បរិបូណ៌​ទេ​ ​បពិត្រ​ព្រះ​អានន្ទ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះករុណា​ ​មិនដែល​ឃើញ​នូវ​អរិយ​បញ្ញា​ខន្ធ​ ​ដែល​បរិបូណ៌​យ៉ាងនេះ​ ​ក្នុង​សមណព្រាហ្មណ៍​ទាំងឡាយ​ដទៃ​ ​ខាងក្រៅ​ពុទ្ធសាសនា​នេះ​ឡើយ​ ​កិច្ច​នីមួយ​ ​ដែល​យើង​ទាំងឡាយ​ ​គប្បី​ធ្វើ​តទៅទៀត​ ​មិន​មាន​ឡើយ​។​ ​បពិត្រ​ព្រះ​អានន្ទ​ដ៏​ចំរើន​ ​ពីរោះ​ណាស់​ ​បពិត្រ​ព្រះ​អានន្ទ​ដ៏​ចំរើន​ ​ពីរោះ​ណាស់​ ​បពិត្រ​ព្រះ​អានន្ទ​ដ៏​ចំរើន​ ​ធម៌​ដែល​លោកម្ចាស់​ ​សំដែង​ហើយ​ ​ដោយ​អនេកបរិយាយ​ ​យ៉ាងនេះ​ ​(​ភ្លឺច្បាស់​ណាស់​)​ ​ដូចជា​គេ​ផ្ងារ​នូវ​
ថយ | ទំព័រទី ១៩៩ | បន្ទាប់
ID: 636811844454303821
ទៅកាន់ទំព័រ៖