ព្រះត្រៃបិដក ភាគ ១៥
បាននូវឥទ្ធិវិធី គឺការតាក់តែងឫទ្ធិបានជាច្រើនប្រការ មនុស្សម្នាក់ ឲ្យទៅជាច្រើននាក់ក៏បាន មនុស្សច្រើននាក់ ឲ្យទៅជាម្នាក់ក៏បាន ដើរទៅមិនជាប់ជំពាក់នឹងទីវាល ទីខាងក្រៅ ទីខាងក្រៅជញ្ជាំង ទីខាងក្រៅកំពែង និងទីខាងក្រៅភ្នំ ដូចជាដើរទៅ ក្នុងអាកាសក៏បាន ងើបឡើងទាំងមុជចុះក្នុងផែនដី ដូចជាងើបមុជ ក្នុងទឹកក៏បាន ដើរទៅក្នុងទឹក ក៏មិនបែកធ្លាយទឹក ដូចជាដើរលើផែនដីក៏បាន ទៅក្នុងអាកាសទាំងភ្នែន ដូចជាសកុណជាតិ ដែលមានស្លាបក៏បាន យកដៃទៅស្ទាបអង្អែល ចាប់ពាល់នូវព្រះចន្ទ្រ និងព្រះអាទិត្យទាំងនេះ ដែលមានឫទ្ធិច្រើនយ៉ាងនេះ មានអានុភាពច្រើនយ៉ាងនេះក៏បាន ធ្វើអំណាចឲ្យប្រព្រឹត្តទៅ ដោយកាយ ដរាបដល់ព្រហ្មលោកក៏បាន។ កុលបុត្រឯណានីមួយ ជាអ្នកមានសទ្ធាជ្រះថ្លា ឃើញភិក្ខុនោះ ដែលបាននូវឥទ្ធិវិធីជាច្រើនប្រការ គឺមនុស្សម្នាក់ ឲ្យទៅជាច្រើននាក់ក៏បាន មនុស្សច្រើននាក់ ឲ្យទៅជាម្នាក់ក៏បាន ដើរទៅមិនជាប់ជំពាក់នឹងទីវាល ទីខាងក្រៅ ទីខាងក្រៅជញ្ជាំង ទីខាងក្រៅកំពែង និងខាងក្រៅភ្នំ ដូចជាដើរទៅ ក្នុងអាកាសក៏បាន ងើបឡើង ទាំងមុជចុះក្នុងផែនដី ហាក់ដូចជាងើបមុជ ក្នុងទឹកក៏បាន ដើរទៅក្នុងទឹក
ID: 636811846117868972
ទៅកាន់ទំព័រ៖