ព្រះត្រៃបិដក ភាគ ១៥
ធ្វើអំណាច ឲ្យប្រព្រឹត្តទៅដោយកាយ ដរាបដល់ព្រហ្មលោកក៏បាន។ ម្នាលកេវដ្តៈ អ្នកសំគាល់សេចក្តីនោះដូចម្តេច ជនដែលមិនទាន់មានសទ្ធា មិនទាន់មានសេចក្តីជ្រះថ្លានោះ នឹងគប្បីនិយាយពាក្យយ៉ាងនេះ ទៅនឹងកុលបុត្រ ដែលមានសទ្ធាជ្រះថ្លានោះដែរឬ។ កេវដ្តគហបតិបុត្រ ក្រាបបង្គំទូលតបថា បពិត្រព្រះអង្គដ៏ចំរើន ជននោះគប្បីនិយាយដែរ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលកេវដ្តៈ តថាគត ពិចារណាឃើញច្បាស់ នូវទោសក្នុងឥទ្ធិបាដិហារ្យនេះហើយ ទើបនឿយណាយធុញទ្រាន់ ខ្ពើមរអើម ចាកឥទ្ធិបាដិហារ្យ។
[១៤២] ម្នាលកេវដ្តៈ ចុះ អាទេសនាបាដិហារ្យ តើដូចម្តេច។ ម្នាលកេវដ្តៈ ភិក្ខុក្នុងសាសនានេះ ទាយនូវចិត្តខ្លះ ទាយនូវចេតសិកខ្លះ
(១) ទាយនូវការត្រិះរិះខ្លះ ទាយនូវការពិចារណាខ្លះ របស់ពួកសត្វដទៃ បុគ្គលដទៃថា មនោរបស់អ្នកយ៉ាងនេះខ្លះ មនោរបស់អ្នក មានប្រការដូច្នេះខ្លះ ចិត្តរបស់អ្នកដូច្នេះខ្លះ។ កុលបុត្រឯណានីមួយ ដែលមានសទ្ធាជ្រះថ្លា ឃើញភិក្ខុនោះ ដែលទាយនូវចិត្តខ្លះ ទាយនូវចេតសិកខ្លះ ទាយនូវការត្រិះរិះខ្លះ ទាយនូវការពិចារណាខ្លះ របស់ពួកសត្វដទៃ បុគ្គលដទៃថា មនោរបស់អ្នកយ៉ាងនេះខ្លះ មនោរបស់អ្នក មានប្រការដូច្នេះខ្លះ
(១) អដ្ឋកថា លោកសំដៅយកសោមនស្សចេតសិក និងទោមនស្សចេតសិក។
ID: 636811846759665680
ទៅកាន់ទំព័រ៖