ព្រះត្រៃបិដក ភាគ ១៥

ផ្លូវ​ជាទី​ទៅកាន់​ទេវលោក​ ​ក៏​កើត​ប្រាកដ​ឡើង​។​ ​ម្នា​លកេ​វដ្តៈ​ ​គ្រានោះ​ ​ភិក្ខុ​នោះ​ ​ចូល​ទៅ​រក​ពួក​ទេវតា​ ​ដែល​ឋិតនៅ​ក្នុង​ឋាន​ចាតុម្មហារាជិកា​ ​លុះ​ចូល​ទៅដល់​ហើយ​ ​បាន​សួរ​សេចក្តី​នេះ​ ​នឹង​ពួក​ទេវតា​ដែល​ឋិតនៅ​ក្នុង​ឋាន​ចាតុម្មហារាជិកា​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​មហាភូតរូប​ទាំង៤នេះ​ ​គឺ​ ​បឋវីធាតុ១​ ​អាបោធាតុ១​ ​តេជោធាតុ១​ ​វាយោធាតុ១​ ​តែង​រលត់​ ​ឥតមាន​សេសសល់​ក្នុង​ទីណា​ហ្ន៎​។​ ​ម្នា​លកេ​វដ្តៈ​ ​កាល​ភិក្ខុ​នោះ​សួរ​យ៉ាងនេះ​ហើយ​ ​ពួក​ទេវតា​ ​ដែល​ឋិតនៅ​ក្នុង​ឋាន​ចាតុម្មហារាជិកា​ ​បាន​ឆ្លើយតប​សេចក្តី​នេះ​ ​នឹង​ភិក្ខុ​នោះ​ថា​ ​បពិត្រ​ភិក្ខុ​ ​យើង​ទាំងឡាយ​នេះឯង​ ​មិនដឹង​ថា​ ​មហាភូតរូប​ទាំង៤នេះ​ ​គឺ​បឋវីធាតុ១​ ​អាបោធាតុ១​ ​តេជោធាតុ១​ ​វាយោធាតុ១​ ​តែង​រលត់​ ​ឥតមាន​សេសសល់​ក្នុង​ទីណា​ទេ​ ​បពិត្រ​ភិក្ខុ​ ​តែ​មាន​មហារាជ៤ព្រះអង្គ​ ​ឧត្តម​ ​ថ្លៃថ្លា​ជាង​យើង​ទាំងឡាយ​ ​មហារាជ​ទាំង៤នោះ​ ​គប្បី​ដឹង​យ៉ាងនេះ​ថា​ ​មហាភូតរូប​ទាំង៤នេះ​ ​គឺ​បឋវីធាតុ១​ ​អាបោធាតុ១​ ​តេជោធាតុ១​ ​វាយោធាតុ១​ ​តែង​រលត់​ ​ឥតមាន​សេសសល់​ក្នុង​ទីណា​ ​ដូច្នេះ​ ​(​មិនខាន​)​។​ ​ម្នា​លកេ​វដ្តៈ​ ​លំដាប់នោះ​ ​ភិក្ខុ​ក៏​ចូល​ទៅ​រកម​ហា​រាជ​ទាំង៤ព្រះអង្គ​ ​លុះ​ចូល​ទៅដល់​ហើយ​
ថយ | ទំព័រទី ២០៩ | បន្ទាប់
ID: 636811848407539933
ទៅកាន់ទំព័រ៖