ព្រះត្រៃបិដក ភាគ ១៥

ទ្រង់​គង់​លើ​អាសនៈ​ ​ដែលគេ​ក្រាល​ថ្វាយ​។​ ​គ្រានោះ​ឯង​ ​លោ​ហិ​ច្ច​ព្រាហ្មណ៍​ ​បាន​អង្គាស​ថ្វាយ​ខាទនីយ​ភោជនីយាហារ​ ​ដ៏​ឆ្ងាញ់​ពីសា​ដោយដៃ​ខ្លួនឯង​ ​ចំពោះ​ព្រះភិក្ខុ​សង្ឃ​ ​មាន​ព្រះពុទ្ធ​ជា​ប្រធាន​ ​ឲ្យ​ឆ្អែត​ស្កប់ស្កល់​ ​ត្រាតែ​ហាមឃាត់​។​
 [​១៥៨​]​ ​លុះ​ព្រះមានព្រះភាគ​ ​ទ្រង់​សោយ​ស្រេច​ ​លែង​លូក​ព្រះហស្ត​ទៅ​ក្នុង​បាត្រ​ហើយ​ ​លោ​ហិ​ច្ច​ព្រាហ្មណ៍​ ​ក៏​កាន់​យក​អាសនៈ​មួយ​ ​ដ៏​ទាប​ហើយ​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​សួរ​សេចក្តី​នុ៎ះ​ ​ចំពោះ​លោ​ហិ​ច្ច​ព្រាហ្មណ៍​ ​ដែល​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ថា​ ​ម្នាល​លោ​ហិ​ច្ច​ ​បានឮ​ថា​ ​ទិដ្ឋិ​អាក្រក់​យ៉ាងនេះ​ ​កើតឡើង​ដល់​អ្នក​ថា​ ​សមណព្រាហ្មណ៍​ក្នុង​លោក​នេះ​ ​គប្បី​បាន​នូវ​កុសលធម៌​ ​លុះ​បាន​នូវ​កុសលធម៌​ហើយ​ ​មិន​គប្បី​ប្រាប់​ដល់​អ្នកដទៃ​ទេ​ ​ព្រោះ​អ្នកដទៃ​នឹង​ធ្វើអ្វី​ឲ្យ​អ្នកដទៃ​បាន​ ​ដូចជា​បុគ្គល​កាត់​ចំណង​ចាស់​ ​ចោលចេញ​ហើយ​ ​ចង​នូវ​ចំណង​ថ្មី​ដទៃ​វិញ​ ​យ៉ាងណាមិញ​ ​សេចក្តី​នេះ​ ​ក៏​យ៉ាងនោះ​ដែរ​ ​អាត្មាអញ​ ​(​យល់​)​ ​ថា​ ​លោភ​ធម៌​ដ៏​លាមក​ ​អ្នកដទៃ​នឹង​ធ្វើអ្វី​ឲ្យ​អ្នកដទៃ​បាន​ដូច្នេះ​ ​ពិតមែន​ឬ​។​ ​
ថយ | ទំព័រទី ២២៧ | បន្ទាប់
ID: 636811855274262687
ទៅកាន់ទំព័រ៖