ព្រះត្រៃបិដក ភាគ ១៥
ដែលកើតឡើង ក្នុងស្រុកសាលវតិកា លោហិច្ចព្រាហ្មណ៍ ត្រូវបរិភោគសួយនោះតែម្នាក់ឯង មិនត្រូវឲ្យដល់ពួកជនដទៃទេ (បើ) ជននោះ និយាយយ៉ាងនេះ ឈ្មោះថា ជាអ្នកធ្វើសេចក្តីអន្តរាយ ដល់ពួកញាតិមិត្ត និងកម្មករដែលរស់នៅដោយសារអ្នក កាលបើជាអ្នកធ្វើសេចក្តីអន្តរាយហើយ ឈ្មោះថា ជាអ្នកមិនអនុគ្រោះដោយប្រយោជន៍ កាលបើមិនអនុគ្រោះដោយប្រយោជន៍ហើយ ចិត្តជាសឹកសត្រូវ ក៏កើតប្រាកដឡើង កាលបើចិត្តជាសឹកសត្រូវ កើតប្រាកដឡើងហើយ បុគ្គលនោះ ឈ្មោះថា ជាមិច្ឆាទិដ្ឋិ។ ម្នាលលោហិច្ច យ៉ាងហ្នឹងហើយ (បើ) ជនណាមួយនិយាយយ៉ាងនេះថា សមណព្រាហ្មណ៍ក្នុងលោកនេះ គប្បីបានសម្រេចកុសលធម៌ លុះបានសម្រេចកុសលធម៌ហើយ មិនគប្បីប្រាប់ដល់បុគ្គលដទៃទេ ព្រោះថា បុគ្គលដទៃ នឹងធ្វើអ្វីឲ្យបុគ្គលដទៃបាន។ ដូចបុគ្គលកាត់ចំណងចាស់ចោលចេញ។បេ។ នឹងធ្វើ។ ជនដែលនិយាយយ៉ាងនេះ នោះ ឈ្មោះថា ជាអ្នកធ្វើសេចក្តីអន្តរាយ ដល់ពួកកុលបុត្ត អ្នកអាស្រ័យនូវធម្មវិន័យ ដែលតថាគត បានប្រកាសស្រេចហើយ បានសម្រេចគុណវិសេស ដ៏លើសលុប មានសភាពយ៉ាងនោះ ទាំងធ្វើឲ្យជាក់ច្បាស់នូវ
ID: 636811856249218452
ទៅកាន់ទំព័រ៖