ព្រះត្រៃបិដក ភាគ ១៥

ដើម្បី​ប្រយោជន៍​ ​ដល់​សាមញ្ញគុណ​ណា​ ​ប្រយោជន៍​នៃ​សាមញ្ញគុណ​នោះ​ ​គ្រូ​នោះ​ ​មិនបាន​សម្រេច​ឡើយ​។​ ​គ្រូ​នោះ​មិនបាន​សម្រេចប្រយោជន៍​នៃ​សាមញ្ញគុណ​នោះ​ ​ហើយ​សំដែងធម៌​ដល់​ពួក​សាវ័ក​ថា​ ​អំពើ​នេះ​ ​ប្រព្រឹត្តទៅ​ដើម្បី​ប្រយោជន៍​ ​ដល់​អ្នក​ទាំងឡាយ​ ​អំពើ​នេះ​ ​ប្រព្រឹត្តទៅ​ដើម្បី​សេចក្តី​សុខ​ ​ដល់​អ្នក​ទាំងឡាយ​។​ ​ពួក​សាវ័ក​របស់​គ្រូ​នោះ​ ​រមែង​មិន​ស្តាប់​ ​មិន​ផ្អៀង​ត្រចៀក​ស្តាប់​ ​មិន​តាំងចិត្ត​ប្រុង​ស្តាប់​ ​ដើម្បីឲ្យ​ដឹង​ច្បាស់​ឡើយ​ ​មានតែ​នាំគ្នា​ប្រព្រឹត្ត​គេច​ចេញ​ ​ចាក​ពាក្យ​ប្រដៅ​របស់​គ្រូ​។​ ​គ្រូ​នោះ​ ​អ្នកផង​គួរ​ចោទប្រកាន់​ ​យ៉ាងនេះ​ថា​ ​លោក​មាន​អាយុ​ ​ចេញ​ចាក​ផ្ទះ​ ​ហើយ​ចូល​ទៅកាន់​ផ្នួស​ ​ដើម្បី​ប្រយោជន៍​ ​ដល់​សាមញ្ញគុណ​ណា​ ​(​បើ​)​ ​ប្រយោជន៍​នៃ​សាមញ្ញគុណ​នោះ​ ​លោក​មិនទាន់​បានសម្រេច​ទេ​ ​លោក​មិនទាន់​បានសម្រេច​ប្រយោជន៍​នៃ​សាមញ្ញគុណ​នោះ​ ​ហើយ​សំដែងធម៌​ដល់​ពួក​សាវ័ក​ថា​ ​អំពើ​នេះ​ ​ប្រព្រឹត្តទៅ​ដើម្បី​ប្រយោជន៍​ ​ដល់​អ្នក​ទាំងឡាយ​ ​អំពើ​នេះ​ ​ប្រព្រឹត្តទៅ​ដើម្បី​សេចក្តី​សុខ​ ​ដល់​អ្នក​ទាំងឡាយ​។​ ​សាវ័ក​ទាំងនោះ​ ​របស់​លោក​ ​រមែង​មិន​ស្តាប់​ ​មិន​ផ្អៀង​ត្រចៀក​ស្តាប់​ ​មិន​តាំងចិត្ត​ប្រុង​ស្តាប់​ ​ដើម្បីឲ្យ​ដឹង​ច្បាស់​ ​មានតែ​នាំគ្នា​ប្រព្រឹត្ត​គេច​ចេញ​ ​ចាក​ពាក្យ​ប្រដៅ​របស់​គ្រូ​ ​បុរស​ចូល​ទៅ​រក​ស្ត្រី​ ​ដែល​មិន​ស្ម័គ្រ​ ​គឺ​ស្ត្រី​ដែល​មិន​ប្រាថ្នា​រួមសំវាស​ជាមួយ​ ​ឬ​ចូល​ទៅ​ឱប​ស្ត្រី​ពី​ខាងក្រោយ​ ​សេចក្តី​នេះ​ ​
ថយ | ទំព័រទី ២៣៥ | បន្ទាប់
ID: 636811857273207021
ទៅកាន់ទំព័រ៖