ព្រះត្រៃបិដក ភាគ ១៥

គ្រូ​នោះ​ ​អ្នកផង​គួរ​ចោទប្រកាន់​ ​យ៉ាងនេះ​ថា​ ​លោក​មាន​អាយុ​ ​ចេញ​ចាក​ផ្ទះ​ ​ចូល​ទៅកាន់​ផ្នួស​ ​ដើម្បី​ប្រយោជន៍​ ​ដល់​សាមញ្ញគុណ​ណា​ ​ប្រយោជន៍​នៃ​សាមញ្ញគុណ​នោះ​ ​លោក​មិនទាន់​បានសម្រេច​ ​លោក​មិនទាន់​បានសម្រេច​ប្រយោជន៍​នៃ​សាមញ្ញគុណ​នោះ​ទេ​ ​ហើយ​សំដែងធម៌​ ​ដល់​ពួក​សាវ័ក​ថា​ ​អំពើ​នេះ​ ​ប្រព្រឹត្តទៅ​ដើម្បី​ប្រយោជន៍​ ​ដល់​អ្នក​ទាំងឡាយ​ ​អំពើ​នេះ​ ​ប្រព្រឹត្តទៅ​ដើម្បី​សេចក្តី​សុខ​ ​ដល់​អ្នក​ទាំងឡាយ​ ​ដូច្នេះ​។​ ​សាវ័ក​ទាំងនោះ​ ​របស់​គ្រូ​នោះ​ ​ក៏​ស្តាប់​ ​ផ្អៀង​ត្រចៀក​ស្តាប់​ ​តាំងចិត្ត​ប្រុង​ស្តាប់​ ​ដើម្បី​ដឹង​ច្បាស់​ ​មិន​នាំគ្នា​ប្រព្រឹត្ត​គេចវេះ​ចេញ​ ​ចាក​ពាក្យ​ប្រដៅ​របស់​គ្រូ​ទេ​ ​បុគ្គល​ ​លះបង់​ស្រែ​របស់​ខ្លួន​ចេញ​ហើយ​ ​ទៅ​សំគាល់​ស្រែ​របស់​បុគ្គល​ដទៃ​ថា​គួរ​ជំរះ​ ​(​ស្មៅ​)​ ​សេចក្តី​នេះ​ ​ឧបមា​យ៉ាងណា​ ​បុគ្គល​ដែល​និយាយ​ថា​ ​ខ្ញុំ​យល់ថា​ ​លោភ​ធម៌​ ​ជា​ធម៌​លាមក​ ​បុគ្គល​ដទៃ​នឹង​ធ្វើអ្វី​ឲ្យ​បុគ្គល​ដទៃ​បាន​ ​ក៏​យ៉ាងនោះ​ដែរ​។​ ​ម្នាល​លោ​ហិ​ច្ច​ ​នេះ​ជា​គ្រូ​ទី២​ ​ដែល​គួរ​ដល់​ការចោទប្រកាន់​ក្នុង​លោក​ ​បើ​បុគ្គល​ណា​ ​ចោទប្រកាន់​គ្រូ​ ​មាន​សភាព​យ៉ាងនេះ​ ​ការចោទប្រកាន់​នោះ​ ​ជាការពិតប្រាកដ​ ​ប្រកបដោយ​ធម៌​ ​ឥតមាន​ទោស​ទេ​។​
ថយ | ទំព័រទី ២៣៧ | បន្ទាប់
ID: 636811857803417347
ទៅកាន់ទំព័រ៖