ព្រះត្រៃបិដក ភាគ ១៥

ព្រះ​គោតម​ដ៏​ចំរើន​ ​ការ​ប្រកាន់​ខុសគ្នា​ ​ក៏​មាន​ ​ការ​ជជែកគ្នា​ក៏​មាន​ ​ការ​ពោល​ផ្សេងគ្នា​ក៏​មាន​ ​អំពី​ផ្លូវ​ ​និង​មិនមែន​ផ្លូវ​នេះ​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​វា​សេដ្ឋ​ ​បានឮ​ថា​ ​អ្នក​និយាយ​យ៉ាងនេះ​ថា​ ​នេះឯង​ជា​ផ្លូវត្រង់​ ​នេះឯង​ជា​ផ្លូវ​ទៀងទាត់​ ​ជាទី​ស្រោចស្រង់​សត្វ​ ​រមែង​នាំ​អ្នកប្រតិបត្តិ​តាមផ្លូវ​នោះ​ ​ឲ្យ​ទៅ​កើតជា​មួយ​នឹង​ពួក​ព្រហ្ម​ ​ផ្លូវ​នេះឯង​ ​ដែល​បោក្ខរ​សា​តិ​ព្រាហ្មណ៍​ ​បាន​សំដែង​ប្រាប់​ ​ឯ​ភារ​ទ្វា​ជ​មាណព​ ​ពោល​យ៉ាងនេះ​ថា​ ​នេះ​ជា​ផ្លូវត្រង់​ ​នេះ​ជា​ផ្លូវ​ទៀងទាត់​ ​ជាទី​ស្រោចស្រង់​សត្វ​ ​រមែង​នាំ​អ្នកប្រតិបត្តិ​តាមផ្លូវ​នោះ​ ​ឲ្យ​ទៅ​កើតជា​មួយ​នឹង​ពួក​ព្រហ្ម​ ​ផ្លូវ​នេះឯង​ ​ដែលតា​រុក្ខ​ព្រាហ្មណ៍​ ​បាន​សំដែង​ប្រាប់​ ​ម្នាល​វា​សេដ្ឋ​ ​កាលបើ​ដូច្នោះ​ ​អ្នក​ទាំងឡាយ​ ​ប្រកាន់​ខុសគ្នា​ ​ព្រោះ​ហេតុ​ដូចម្តេច​ ​ជជែកគ្នា​ ​ព្រោះ​ហេតុ​ដូចម្តេច​ ​ពោល​ពាក្យ​ផ្សេងគ្នា​ ​ព្រោះ​ហេតុ​ដូចម្តេច​។​ ​វា​សេដ្ឋ​មាណព​ ​ក្រាបបង្គំទូល​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​(​យើងខ្ញុំ​ព្រះអង្គ​ ​ជជែកគ្នា​)​ ​ព្រោះ​ផ្លូវ​ ​និង​មិនមែន​ផ្លូវ​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ព្រាហ្មណ៍​ទាំងឡាយ​ ​គឺ​ពួ​ក​អទ្ធរិយ​ព្រាហ្មណ៍​ ​ពួក​តិ​ត្តិ​រិយ​ព្រាហ្មណ៍​ ​ពួ​ក​ឆន្ទោ​ក​ព្រាហ្មណ៍​ ​ពួ​កពវ្ហរិ​ធ​ព្រាហ្មណ៍​ ​បញ្ញត្ត​ផ្លូវ​ទាំង​ឡាយ​ផ្សេង​ៗ​គ្នា​ ​ក៏​ពិតមែនហើយ​ ​
ថយ | ទំព័រទី ២៤៧ | បន្ទាប់
ID: 636811860815859649
ទៅកាន់ទំព័រ៖