ព្រះត្រៃបិដក ភាគ ១៥
បង្រៀនមកហើយ ឫសីណាខ្លះ គឺឫសីឈ្មោះ អដ្ឋកៈ១ វាមកៈ១ វាមទេវៈ១ វេស្សាមិត្តៈ១ យមតគ្គី១ អង្គីរសៈ១ ភារទ្វាជៈ១ វាសេដ្ឋៈ១ កស្សបៈ១ ភគុ១ ឫសីទាំងនោះ បានពោលយ៉ាងនេះ នឹងអ្នកថា ព្រហ្មនៅក្នុងទីណា ព្រហ្មមានសណ្ឋានយ៉ាងណា ព្រហ្មនៅក្នុងកន្លែងណា យើងស្គាល់ទីនុ៎ះ យើងឃើញព្រហ្មនុ៎ះ ដូច្នេះដែរឬ។ ពួកព្រាហ្មណ៍អ្នកត្រៃវិជ្ជាទាំងនោះ ក៏ពោលយ៉ាងនេះថា យើងមិនដែលស្គាល់ព្រហ្មណា មិនដែលឃើញព្រហ្មណាទេ ប៉ុន្តែ យើងសំដែងផ្លូវ ដើម្បីកើតជាមួយនឹងព្រហ្មនោះថា នេះឯងជាផ្លូវត្រង់ នេះឯងជាផ្លូវទៀងទាត់ ជាទីស្រោចស្រង់សត្វ រមែងនាំអ្នកប្រតិបត្តិតាមផ្លូវនោះ ឲ្យទៅកើតជាមួយនឹងព្រហ្មបាន។
[១៧៥] ម្នាលវាសេដ្ឋ អ្នកសំគាល់សេចក្តីនោះដូចម្តេច កាលបើដូច្នោះ ភាសិតរបស់ពួកព្រាហ្មណ៍ អ្នកត្រៃវិជ្ជានោះ ជាភាសិតមិនបានការទេ មិនមែនឬ។ បពិត្រព្រះគោតមដ៏ចំរើន មែនពិតហើយ កាលបើដូច្នោះ ភាសិតរបស់ពួកព្រាហ្មណ៍ អ្នកត្រៃវិជ្ជានោះ ជាភាសិតមិនបានការណ៍ទេ។ ម្នាលវាសេដ្ឋៈ ត្រូវហើយ ម្នាលវាសេដ្ឋៈ ពួកព្រាហ្មណ៍អ្នកត្រៃវិជ្ជាទាំងនោះ មិនដែលស្គាល់ព្រហ្មណា មិនដែលឃើញព្រហ្មណាទេ
ID: 636811863243878523
ទៅកាន់ទំព័រ៖