ព្រះត្រៃបិដក ភាគ ១៥
ឬសម្បុរខ្មៅស្រស់ស្អាតថា នៅក្នុងស្រុកឯណោះ និគមឯណោះ ឬនគរឯណោះដែរឬ។ បុរសនោះ កាលគេសួរដូច្នេះហើយ ក៏ប្រាប់ថា ខ្ញុំមិនស្គាល់ទេ។ ជនទាំងឡាយ សួរបុរសនោះយ៉ាងនេះថា នែបុរសដ៏ចំរើន អ្នកមិនស្គាល់ មិនឃើញស្ត្រីណា អ្នកប្រាថ្នាចង់បានស្ត្រីនោះឬ។ បុរសនោះ ដែលគេសួរដូច្នេះហើយ ក៏ប្រាប់ថា បាទ។ ម្នាលវាសេដ្ឋៈ អ្នកសំគាល់សេចក្តីនោះដូចម្តេច កាលបើដូច្នោះ ភាសិតរបស់បុរសនោះ ជាភាសិតមិនបានការណ៍ មិនមែនទេឬ។ បពិត្រព្រះគោតមដ៏ចំរើន មែនពិតហើយ កាលបើយ៉ាងនេះ ភាសិតរបស់បុរសនោះ ជាភាសិតមិនបានការណ៍។ ម្នាលវាសេដ្ឋៈ ត្រូវហើយ បានឮថា ពួកព្រាហ្មណ៍អ្នកត្រៃវិជ្ជា មិនដែលឃើញព្រហ្មផ្ទាល់នឹងភ្នែករបស់ខ្លួនទេ។បេ។
[១៧៧] ម្នាលវាសេដ្ឋៈ ដូចជាបុរសធ្វើជណ្តើរ បម្រុងឡើងប្រាសាទ ត្រង់ផ្លូវធំបែកជា៤។ ជនទាំងឡាយ សួរបុរសនោះយ៉ាងនេះថា ម្នាលបុរសដ៏ចំរើន អ្នកធ្វើជណ្តើរបម្រុងឡើងប្រាសាទណា ចុះអ្នកស្គាល់ប្រាសាទនោះថា (នៅ) ក្នុងទិសខាងកើត ឬទិសខាងត្បូង
ID: 636811863783689399
ទៅកាន់ទំព័រ៖